៥៥ឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)»

៥៥ឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)»

៥៥ឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» 150 150 Cambodia Development Center

អំពីអ្នកនិពន្ធ

* ឯកឧត្តម ទាន សំណាង គឺជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
**លោក រស់ សយម្ភូ គឺជាអ្នកស្រាវជ្រាវដំបូងនៃសមាគមសាលាត្រាជូ។

អំពីទស្សនៈអ្នកនិពន្ធ

នៅឆ្នាំ១៩៦៧ អាស៊ានបានលេចជារូបរាង ដើម្បីឆ្លើយតបទៅនឹងឥទិ្ធពលនៃសង្គ្រាមត្រជាក់ ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ជាក់ស្តែង ចេញពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច។ ថ្វីត្បិតសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់បានបិទបញ្ចប់ក៏ពិតមែន តែការប្រជែងអំណាចរវាងរដ្ឋធំៗ ដែលមានឥទ្ធិពលនៅតែបន្ត ហើយជានិច្ចកាលតែងតែបង្កព្យុះភ្លៀង និងព្យសនកម្មជារឿយៗមកលើរដ្ឋដែលជាអំណាចកណ្តាល និងរដ្ឋតូច ហើយអាស៊ាន បាននិងកំពុងក្លាយជាតួឯកមួយយ៉ាងសំខាន់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ខ្សែភ្នែកជាច្រើន បាននិងកំពុងសម្លឹងមកអាស៊ាន ហើយកាន់តែច្រើនថែមទៀតក្នុងឆ្នាំ២០២២ នេះ ដែលកម្ពុជា ជាប្រធានអាស៊ានប្តូរវេន។

នៅក្នុងដំណើរជាងកន្លះសតវត្សរ៍របស់អាស៊ានមកទល់នឹងបច្ចុប្បន្ន តើបញ្ហាអ្វីខ្លះដែលកើតមាន និងកំពុងធ្វើទុក្ខបុកម្នេញអាស៊ាន ហើយកត្តាអ្វីខ្លះដែលនាំឱ្យអាស៊ានរក្សាសាមគ្គីភាព និងមជ្ឈភាពរបស់ខ្លួន? ក្នុងនាមជារដ្ឋសមាជិក និងជាប្រធានប្តូរវេនរបស់អាស៊ាន ឆ្នាំ២០២២ តើកម្ពុជា បានចូលរួមអ្វីខ្លះក្នុងការកសាងសហគមន៍នេះ?

Download in Khmer