MORNING NEWS BRIEF [APRIL 19, 2023]

MORNING NEWS BRIEF [APRIL 19, 2023]

MORNING NEWS BRIEF [APRIL 19, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងវៀតណាម បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងបញ្ជាក់ពីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ជាពិសេសក្នុងវិស័យការពារជាតិ។ ប្រភព៖ ខ្មែរថាមស៍
  2. ធនាគារជាតិ និងភាគីរវ៉ាន់ដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ២.៤៤៩,៤លានដុល្លារ ថយចុះប្រមាណ ២២,៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៩ ដើម្បីពិភាក្សាលើរបៀវារៈចំនួន ០៣ ដែលក្នុងនោះមាន សេចក្តីព្រៀងច្បាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី១៩ ខែមេសា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​​ វី
  2. កម្ពុជា និងគុយបា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈទំនាក់ទំនងការទូតល្អ និងមិត្តភាពមានភាពស៊ីជម្រៅ និងជាប្រវត្តិសាស្ត្រ សំដៅដល់ការអភិវឌ្ឍរួមគ្នា។ ប្រភព៖ ខ្មែរថាមស៍
  3. នាវាកងស្វ័យការពារជើងទឹកជប៉ុន នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃទី២៤-២៦ ខែមេសា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៥បន្ថែម ដែលមានទុនវិនិយោគប្រមាណ ១០៣,៣លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ១ពាន់កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  2. ធនាគារជាតិ និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិរបស់ឥណ្ឌា បានសិក្សាលទ្ធភាពក្នុងការដាក់ដំណើរការការផ្ទេរប្រាក់ ដើម្បីសម្រួលដល់ការទូទាត់ និងផ្ទេរប្រាក់នៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ និងគយ បានប្រមូលថវិកាប្រមាណ ១.៩០៨លានដុល្លារ កើនឡើងជាង ៣០% នៃគោលដៅអនុវត្តសម្រាប់រយៈពេល ១ឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានគាំទ្រចំពោះគំនិតផ្តួចផ្តើមលើការរៀបចំ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០» ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងបារាំង បានចុះហត្ថលេខាលើគម្រោងកិច្ចសហការក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរការសិក្សា ឧបត្ថម្ភបរិក្ខារពេទ្យ និងបញ្ជូនអ្នកជំងឺរវាងមន្ទីរពេទ្យជាតិចំនួន ០២។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ពីថ្ងៃ ទី១៩ ដល់ ទី២៥ ខែមេសា ថានឹងមានសីតុណ្ហភាពក្តៅដល់ ៤០°C លាយលំជាមួយភ្លៀង និងខ្យល់កន្ត្រាក់។ ប្រភព៖ Fresh News