• By admin
  • Wednesday January 4th, 2023

MORNING NEWS BRIEF [JANUARY 04, 2023]

MORNING NEWS BRIEF [JANUARY 04, 2023]

MORNING NEWS BRIEF [JANUARY 04, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គលេខាធិការអាស៊ានថ្មី បានជួបពិភាក្សា និងផ្តល់អនុសាសន៍លើភារៈកិច្ចក្នុងការកសាងសហ-គមន៍អាស៊ាន ដើម្បីផ្តល់ប្រយោជន៍សម្រាប់កម្ពុជា និងអាស៊ាន។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជ
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំក្រសួងអប់រំឱ្យបន្តលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍជាតិ តំបន់ និងក្នុងសកលលោក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. អ្នកស្រាវជ្រាវ បានបញ្ជាក់ថា BRI នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលម​ធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានបិទសម័យប្រជុំពេញអង្គដោយបានដោះស្រាយ បណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ០៦ករណី និងបន្តដោះស្រាយ បណ្តឹងដែលនៅសល់ឱ្យបានមុនការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  2. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតអូស្ត្រាលី​ បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អលើវិស័យការពារជាតិ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩។ ប្រភព៖ Fresh News
  3. គណបក្សប្រជាជន នឹង​ប្រារព្ធពិធីមីទ្ទិងអបអរសាទរទិវាជ័យជម្នះ ៧មករា ដើម្បីរម្លឹកថ្ងៃដែលប្រជាជន និងប្រជាជាតិបានរួចផុតពី របបប្រល័យពូជសាសន៍ និងការនាំមកនូវសន្តិភាពពេញលេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សាររបស់បណ្តាសមាជិក RCEP ក្នុងទំហំទឹកប្រាក់ប្រមាណ ៥.៦៧១លានដុល្លារ កើនឡើង ៥% គិតត្រឹមខែវិច្ឆិកា នៃឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦៣៧.០០៤តោន និងនាំចេញស្រូវបាន ៣.៤៦៧.៨៨៦តោន ដែលទទួលបានទឹកប្រាក់ប្រមាណ ១.២៥៥លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​ វី
  3. ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម បាននិងកំពុងជំរុញការអនុវត្ត និងទាញផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ តាមរយៈការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ អូស្ត្រាលី បានផ្តល់ជំនួយថវិកាប្រមាណ ១០០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ស្របតាមគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ឧបនាយករដ្ឋមន្ត្រី ជា​ សុផារ៉ា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង លើការរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពផ្លូវអាកាសកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ក្រសួងអប់រំ បានដាក់ចេញយុទ្ធសាស្រ្ត «សហគមន៍សាលារៀន» ដើម្បីលើកកម្ពស់ការកែលម្អចំណេះទូទៅ ដែលចាប់អនុវត្តសម្រាប់ រយៈពេល​ ០៥​ឆ្នាំ ទៅលើ​សាលា​គោលដៅ​ចំនួន ១.៦៣៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍