MORNING NEWS BRIEF [MARCH 20, 2023]

MORNING NEWS BRIEF [MARCH 20, 2023]

MORNING NEWS BRIEF [MARCH 20, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងការបរទេស នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែមីនា។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញភាពជឿជាក់លើការរួមគ្នាបន្តការទប់ស្កាត់បទល្មើសឆ្លងដែនកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋសភាកម្ពុជា បានបដិសេធសេចក្តីសម្រេចរបស់សភាអឺរ៉ុបចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការមិនគោរពចំពោះឯករាជ្យ និងអធិបតេយ្យកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប នឹងពិចារណាក្នុងការស្នើសុំការគាំទ្រពីបារាំង ដើម្បីជួយសម្រួលដល់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅដោយសេរី និងមានតម្លាភាពគោរពតាមប្រជាធិបតេយ្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតចំនួន​ ១៥ម៉ឺននាក់ ដើម្បីបម្រើដល់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សាធារណជនកុំឱ្យមានក្តីបារម្ភដែលទៅដកប្រាក់ចេញពីធនាគារជុំវិញបញ្ហាក្ស័យធនរបស់ធនាគារធំៗ ០២របស់អាមេរិក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជាបានឯកភាពគ្នាពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល 
  3. គិតត្រឹមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ២,២៨លាននាក់ និងទទួលចំណូលបានចំនួន១,៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងជាប្រវត្តិសាស្ត្របង្ហាញមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ គឺជាយន្តការគាំទ្រអន្តរកាលសង្គម និងសេដ្ឋ-កិច្ចប្រកបដោយអព្យាក្រឹត្យកាបូន និងវិបុលភាព។ ប្រភព៖ AMS News 
  3. ជប៉ុន នឹងផ្តល់ថវិកាជាង ១៤ម៉ឺនដុល្លារ ដើម្បីសាងសង់មជ្ឈ-មណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីបណ្តុះជំនាញ ITC និងបច្ចេកវិទ្យាឌីជីថលនៅក្នុងខេត្តតាកែវ។ ប្រភព៖ ខ្មែរថាមស៍