• By admin
  • Monday May 30th, 2022

MORNING NEWS BRIEF [MAY 30,2022]

MORNING NEWS BRIEF [MAY 30,2022]

MORNING NEWS BRIEF [MAY 30,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតប្រធានអាស៊ាន បានរាយការណ៍ប្រាប់សមាជិកក្រុមប្រឹក្សា-សន្តិសុខ UN អំពីការអនុវត្តគោលការណ៍ ០៥ចំណុចលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍
  2. នៅក្នុងជំនួបជាមួយតំណាងក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី សន្យានឹងផ្ដល់ជំនួយ ៩៦៥លានដុល្លារសម្រាប់ការអភិវឌ្ឍវិស័យគន្លឹះនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជាប្រកបដោយភាពជោគជ័យ។ ​ប្រភព៖ AMS
ព័ត៌មាននយោបាយ
  1. គ.ជ.ប និងបណ្តាស្ថានទូតប្រចាំនៅកម្ពុជា បានពិភាក្សាការងារ ស្តីពីការអនុញ្ញាតឱ្យប្រតិភូនៃបណ្តាស្ថានទូតចូលពិនិត្យដំណើរ-ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ ប្រភព៖ AMS
  2. គ.ជ.ប បានទទួលពាក្យស្នើសុំអង្កេតការណ៍បោះឆ្នោតប្រមាណ ១៦ម៉ឺននាក់ ក្នុងនោះមានចំនួនប្រមាណ ៧ម៉ឺននាក់ មកពីអង្គការ និងប្រមាណ៨ម៉ឺននាក់ មកពីភ្នាក់ងារគណបក្សនយោបាយ។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  3. គ.ជ.ប ខេត្តកំពង់ចាម បានពិន័យបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនចំនួន ៥លានរៀល ពីការធ្វើឱ្យខូចរបៀបរបបនៃការបោះឆ្នោត និងការទិញសន្លឹកឆ្នោតដោយសម្ភារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា RCEP គឺជាឧទាហរណ៍ដ៏ល្អបំផុត នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហប្រកបដោយ បរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់។ ប្រភពខ្មែរថាមស៍ 
  2. ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប បានពិភាក្សាពីការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងការគាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រយៈពេល០៤ខែ ក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានប្រមាណ ១២៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ដែលក្នុងនោះមានជ័រកៅស៊ូ ៧៩.៣៥៨តោន និងឈើកៅស៊ូចំនួន ៦.៦៣៨ម៉ែត្រគូប។ ប្រភព៖  សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. សម្ដេចតេជោនាយករដ្ឋមន្រ្ដី សម្រេចកែសម្រួលផ្ទៃដី ៣.៤៤៨ហិកតា ចេញពីតំបន់ ០៣ នៃបឹងទន្លេសាប និងជូនប្រជាពលរដ្ឋចំនួន១.៦៥៨គ្រួសារ សម្រាប់ប្រើប្រាស់ និងអាស្រ័យផល។  ប្រភព៖ភ្នំពេញបុស្ដិ៍
  2. CMAC និងអង្គការ APOPO នៅទ្វីបអាហ្រ្វិក បានចុះកិច្ចព្រម-ព្រៀងសហប្រតិបត្តិការលើការបោសសម្អាតមីន ក្នុងទំហំទឹកប្រាក់ប្រមាណ ២៨៥.០០០ដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  3. រយៈពេល០៥ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តអគ្គិសនី ៨៤គ្រឿង កើនឡើង ៨០០% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ០៩គ្រឿង ប៉ុណ្ណោះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល