• By admin
  • Friday October 7th, 2022

MORNING NEWS BRIEF [OCTOBER 07, 2022]

MORNING NEWS BRIEF [OCTOBER 07, 2022]

MORNING NEWS BRIEF [OCTOBER 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី​ ប្រទេសឥណ្ឌូណេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីការព្រួយបារម្ភអំពីទិសដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខណៈពិភពលោកកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ក្នុងសន្និសីទគណបក្សអន្តរជាតិថា មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរបស់អន្តរជាតិទេ ទើបអាចដោះស្រាយបញ្ហាបរិស្ថានបាន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំឭកថា គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ក្នុងវិបត្តិកូវីដ១៩របស់រាជរដ្ឋាភិបាលមិនមែនជាការទាក់ទាញយកសន្លឹកឆ្នោតឡើយ។ ប្រភពFresh News
  2. ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានថ្លែងថា គណៈប្រតិភូចំនួន ៣០រូប បានថ្លែងគាំទ្រដល់ស្ថានភាពការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះបោះឆ្នោតរួចរាល់ និងអំពាវនាវឱ្យ​ប្រជាពលរដ្ឋត្រៀម​ទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ ស្ថានីយទូរទស្សន៍​ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ចំនួន ៧ចំណុចទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស សង្គម-សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។  ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២នេះ កម្ពុជាបានប្រមូលប្រាក់ចំណូលពន្ធចំនួន ២,០២ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង១៩ភាគរយ បើធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០២១។ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៥០គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៣,៤៥ពាន់លានដុល្លារ ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងទេសចរណ៍គ្រោងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ខណៈការរៀបចំរំពឹងថានឹងមានលក្ខណៈពិសេសជាងឆ្នាំមុនៗ។ ប្រភព៖ Fresh News
  2. គណៈកម្មការទន្លេមេគង្គ បានបង្កើតការប្រកួតប្រជែងរចនាបច្ចេកវិទ្យាតាមដានកម្រិតទឹក ទឹកភ្លៀង សំណើមដី និងគុណភាពទឹកសម្រាប់និស្សិតនៅប្រទេសទន្លេមេគង្គចូលរួមប្រកួត។ប្រភព៖  ខ្មែរថាមស៍
  3. ទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងស្ទឹងត្រែង បានធ្វើឱ្យសាលារៀនរាប់រយខ្នង និងសិស្សប្រមាណ១៣.៧៩៥នាក់ ត្រូវផ្អាកដំណើរការសិក្សា។ប្រភព៖ ខ្មែរថាមស៍