• By admin
  • Wednesday September 28th, 2022

MORNING NEWS BRIEF [SEPTEMBER 28, 2022]

MORNING NEWS BRIEF [SEPTEMBER 28, 2022]

MORNING NEWS BRIEF [SEPTEMBER 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា បេ្តជ្ញានឹងបន្តជំរុញការស្វែងរកសន្តិភាព និងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បើទោះបីភាពជាប្រធានអាស៊ានរបស់កម្ពុជា ខិតជិតមកដល់ទីបញ្ចប់ក្តី។ ប្រភព៖ ខ្មែរថាមស៍
  2. កងនាវាចរកាណាដា បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ក្រោមបេស- កកម្ម «Operation Projection» ដើម្បីបង្កើនទំនាក់ទំនងការពារជាតិរវាងកាណាដា និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។  ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកមហាសន្និបាត ក្រុម-ប្រឹក្សាកីឡាអូឡាំពិក អាស៊ីលើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២។ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បានពិភាក្សាការងារលើភាពជាប្រធានអាស៊ានរបស់កម្ពុជា និងការជំរុញមហិច្ឆតារបស់បណ្តាសមាជិក ដើម្បីសម្រេចឱ្យបាន COC។  ប្រភពវិទ្យុបារាំងអន្តរជាតិ 
  2. រដ្ឋមន្ត្រីការបរទេសកូវ៉ែត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានគាំទ្រកូវ៉ែត ក្នុងការក្លាយជាដៃគូកិច្ច-សន្ទនាអាស៊ាន និងបញ្ជាក់ពីគម្រោងទស្សនកិច្ចផ្លូវការមកកម្ពុជា។ ប្រភព៖ Fresh News
  3. សម្តេចក្រឡាហោម ស​ ខេង​ បានស្នើដល់ភាគីចិនឱ្យជួយពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឧក្រិដ្ឋជន ទាក់ទងនឹងបទល្មើសឆ្លងដែនខុសច្បាប់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. WB បានព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពិតប្រាកដនឹងកើនឡើងក្នុងរង្វង់ ៤,៨% ក្នុងឆ្នាំ២០២២ និង ៥,២% ក្នុងឆ្នាំ២០២៣ ដោយផ្ដោតលើការនាំចេញបែបប្រពៃណី ក្នុងវិស័យឧស្សាហកម្ម។​ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
  2. ក្រសួងទេសចរណ៍កម្ពុជា និងឥណ្ឌូណេស៊ី នាកិច្ចប្រជុំថ្នាក់រដ្ឋមន្តី្រទេសចរណ៍ប្រទេស​ G20 បានពិភាក្សាលើការបង្កើនកិច្ចសហប្រ-តិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីស្តារវិស័យសេដ្ឋកិច្ចឡើងវិញ។ ប្រភព៖ Fresh News
  3. សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងគម្រោងបង្កើតរោងចក្រផលិតរថយន្តនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈដែលផ្លូវមិនទាន់បានអនុញ្ញាតឱ្យប្រើប្រាស់នៅឡើយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អាជ្ញាធរមីន បានលើកឡើងថាការអប់រំ និងផ្សព្វផ្សាយពីគ្រោះ-ថ្នាក់ដោយសារមីន គឺជាការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះដោយសារមីននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ និងភ្លៀងធ្លាក់ក្នុងខេត្តដែលរងឥទ្ធិពលខ្លាំង។ ប្រភព៖ Fresh News