• By admin
  • Wednesday December 28th, 2022

MORNING NEWS BRIEF [DECEMBER 26, 2022]

MORNING NEWS BRIEF [DECEMBER 26, 2022]

MORNING NEWS BRIEF [DECEMBER 26, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បញ្ហាសាកលបានប៉ះពាល់ដល់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងស្តារស្ថានភាពនយោបាយការទូត និងសេដ្ឋកិច្ច-សង្គមឡើងវិញ។  ប្រភព៖ ៖  ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អាមេរិក បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ២០២២ ស្របពេលដែលពិភពលោក បាននិងកំពុងជួបប្រទះបញ្ហាប្រឈមនានាក្នុងតំបន់ និងសាកល។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រសួងការពារជាតិ បានបង្ហាញអំពីស្ថានភាពសន្តិភាព នៅតាមព្រំដែន និងផ្ទៃប្រទេស ដែលមានសារៈសំខាន់សម្រាប់កម្ពុជាលើវិស័យការទូតសន្តិសុខ និងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ប្រភព៖ AMS
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេស បានធ្វើទស្សនកិច្ចទៅកាន់ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងបង្ហាញទំនុកចិត្តក្នុងការរឹតបន្តឹងទំនាក់ទំនងកម្ពុជា-អាមេរិក សម្រាប់ប្រយោជន៍ទៅវិញទៅមក។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោ មានប្រសាសន៍ថាកម្ពុជាក្រោមការដឹកនាំរបស់គណ-បក្សប្រជាជន ទទួលបានសន្តិភាព និងការអភិវឌ្ឍទូទាំងប្រទេស និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តដល់បក្ស។ ប្រភព៖ AMS
  3. លោកជំទាវ ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត នៅក្នុងសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ការងារសភាទាំងពីរ។ ប្រភព៖ កម្ពុជាថ្មី
ព័ត៌មានសេដ្ឋកិច្ច 
  1. អ្នកជំនាញ បានបញ្ជាក់ថា RCEP និង CCFTA បានជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្នុងក្របខ័ណ្ឌRCEP កម្ពុជាសម្រេចបានពាណិជ្ជកម្មទំហំ ២៤ពាន់លានដុល្លារក្នុងរយៈពេល០៩ខែ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កម្ពុជា នាំចេញទំនិញទៅទីផ្សារអូស្ត្រាលី ក្នុងទំហំប្រមាណ ៣៤៦លានដុល្លារ កើនឡើង៩៧,៦% ខណៈពាណិជ្ជកម្មទ្វេភាគីកើនឡើង ៦៩,៧%។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  3. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលប្រមាណ ៣៧លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. កងកម្លាំងមួកខៀវកម្ពុជា បាននាំយកទឹកស្អាតចំនួន ៤ពាន់លីត្រ ចែកជូនប្រជាជនអាហ្រ្វ៊ិកកណ្តាលចំនួន ១២០គ្រួសារ ក្នុងបេសកកម្មមនុស្សធម៌ ក្រោមឆត្រអ.ស.ប។។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៩០០លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ជិត៣លាននាក់ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងការងារ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានពិត ទាក់ទងនឹងសមិទ្ធផលរបស់រដ្ឋាភិបាល ក្នុងការជំរុញដំណើរការអភិវឌ្ឍន៍ប្រទេស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍