MORNING NEWS BRIEF [FEBRUARY 13, 2023]

MORNING NEWS BRIEF [FEBRUARY 13, 2023]

MORNING NEWS BRIEF [FEBRUARY 13, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ។ ប្រភព៖ ៖ ខ្មែរថាមស៍
  2. កម្ពុជា និងចិន បានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យជៀសវាងការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ជាមូលហេតុនៃការបំផ្លាញ ការការពារសន្តិសុខនៅក្នុងតំបន់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ប្រធានាធិបតីអាល្លឺម៉ង់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបើកទំព័រប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគី ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន បានជួបពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព និងការបើកសករាជថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញការជឿជាក់ថាការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងប្រកបដោយតម្លាភាព សន្តិភាព និងមានការចូលរួមពីគណបក្សនយោបាយច្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. នាវាកងទ័ពជើងទឹករបស់អង់គ្លេស គ្រោងនឹងចូលចតកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤នៅភាគពាយ័ព្យ ការអភិវឌ្ឍ  វិស័យកសិកម្ម និងវារីវប្បកម្ម តាមបែបទំនើប ប្រសិទ្ធភាព និងមានតម្លៃសមរម្យ ដើម្បីភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ប្រភព៖ Fresh News 
  2. គិតត្រឹមឆ្នាំ២០២២ ការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ កើនឡើង២៥% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗ របស់ចិន ចំនួន ០៣ សិក្សាលទ្ធភាពលើការវិនិយោគក្នុងវិស័យហេដ្ឋា-រចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. កម្ពុជា និងចិន បានចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ប្រមាណ ៤,៤លានដុល្លារ ដើម្បីគាំទ្រគម្រោងបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល 
  2. រដ្ឋាភិបាលថៃ បានអនុម័តសំណើរបស់ក្រសួងការងារកម្ពុជា ក្នុងការពន្យាពេលថ្ងៃផុតកំណត់ សម្រាប់ការចុះឈ្មោះបន្តប័ណ្ណការ-ងាររបស់ពលករចំណាកស្រុក ដល់ពាក់កណ្តាលខែឧសភា។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានអប់រំឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ឱ្យមានរួមបញ្ចូលកម្មវិធីសិក្សាខ្មែរ ដើម្បីលើកកម្ពស់ការសិក្សាភាសាខ្មែរ វប្បធម៌ និងអរិយធម៌ខ្មែរ។ ប្រភព៖ Fresh News