• By admin
  • Tuesday February 15th, 2022

MORNING NEWS BRIEF [February 15, 2022]

MORNING NEWS BRIEF [February 15, 2022]

MORNING NEWS BRIEF [February 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបជាមួយអគ្គលេខាធិការអាស៊ានតាមប្រព័ន្ធនិមិត្ម ដែលភាគីទាំងពីរបានពីភាក្សាលើការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​ បញ្ហាគន្លឹះមួយចំនួនដែលតម្រូវឱ្យមានការពិភាក្សា និងផ្តល់មគ្គទេសក៍។ ប្រភព៖ Fresh News
  2. រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបើកជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបទេសន័រវេស តាមរយៈប្រព័ន្ធនិមិត្ម ដើម្បីផ្លាស់ប្ដូរយោបល់ និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិរួមទាំងបញ្ហាមីយ៉ាន់ម៉ា។ ប្រភព៖ ដើមអម្ពិល
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនរបស់កូរ៉េបង្កើនការវិនិយោគនៅកម្ពុជា និងស្នើដល់ភាគីកូរ៉េពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់ឯកត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា ថាជប៉ុននឹងផ្តល់ជំនួយសម្រាប់ការរៀវបចំបោះឆ្នោតឆ្នាំ២០២៣ ដើម្បីសម្រួល និងធានាឱ្យបានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ប្រភព៖ ខ្មែរថាមសិ៍
  2. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ អំពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រះវិហារ ដើម្បីបង្ហាញជាសាធារណៈនូវយន្តការដែលសម្រេចបានដោយថ្នាក់មូលដ្ឋាន។ ប្រភព៖ Fresh News
  3. គណបក្សកម្លាំងប្រជាធិបតេយ្យ បានបដិសេធ ទាំងស្រុងចំពោះការលើកឡើងថា គណបក្សរបស់ខ្លួនបានចងសម្ព័ន្ធ ជាមួយគណបក្សនយោបាយចំនួន០៥ផ្សេងទៀត ដូចការលើកឡើងរបស់ លោក អ៊ូ ចាន់រ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្រោមគោលការណ៍មិនយកពន្ធ និងកូតាមានតម្លៃប្រមាណ ៩៥៥ លានដុល្លារ ក្នុងឆ្នាំ២០២១ ខណៈភាគីទាំងពីរកំពុងសិក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ប្រភព៖ ខ្មែរថាមសិ៍
  2. របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១​ចំណូលពីយានយន្ត និងគ្រឿងចក្រទទួលបានប្រមាណ ៣.៩៩៨,៨ពាន់លានរៀល ស្មើនឹង ៤៣ភាគរយ នៃចំណូលសរុប ២.២៩៥,២លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ័
  3. អគ្គនាយកដ្ឋានគយ បានបង្ហាញថា​ ក្នុងឆ្នាំ២០២១ វិស័យកាត់ដេរនៅតែមានសន្ទុះកំណើន ទោះបីជាមានការរាំងស្ទះច្រកព្រំដែន និងការផ្តត់ផ្គង់វត្ថុធាតុដើមដោយសារជំងឺកូវីដ១៩ ដែលក្នុងនោះការនាំចេញមានការកើនឡោះង ១៥,២% ធៀបនឹងឆ្នាំ២០២០។ប្រភព៖ ខ្មែរថាមសិ៍
ព៍ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងការងារ បានជួបជាមួយនាយកគ្រប់គ្រង់ផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកល នៃធនាគារពិភពលោក និងបានស្នើឱ្យមានកាគាំទ្រដល់ការអភិវឌ្ឍជំនាញ និងកំលាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យយុវជនទទួលបានការងារល្អៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសឱ្យប្រធានមន្ទីរអប់រំរាជធានី-ខេត្តទៅយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដើម្បីចែកជូនដល់បេក្ខជនដែលបានប្រលងជាប់ ដោយឥតគិតថ្លៃ និងយកប្រើប្រាស់តាមច្បាប់អនុញ្ញាត។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រកាសផ្តល់សុពលភាពបញ្ជីបោះឆ្នោតឆ្នាំ២០២១ ជាផ្លូវការមានចំនួនឈ្មោះសរុបជាង ៩,២លាននាក់ ដែលស្មើនឹង៨៧,៩៨ ភាគរយ នៃចំនួនប្រជាជនដែលមានអាយុ ១៨ ឆ្នាំឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍