• By admin
  • Tuesday February 22nd, 2022

MORNING NEWS BRIEF [February 22, 2022]

MORNING NEWS BRIEF [February 22, 2022]

MORNING NEWS BRIEF [February 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. តបតាមការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អង្គការសហប្រជាជាតិ និងអង្គការយូណេស្កូប្រចាំកម្ពុជា​បានចាប់ផ្ដើមគម្រោងមួយ ក្នុងគោលបំណងជំរុញការការពារសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលទទួលបានថវិការចំនួន ៧១៧.០០០ ដុល្លារ ពីរដ្ឋាភិបាលអូស្រ្តាលី។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravir ដោយគ្មានការអនុញ្ញាត បន្ទាប់ពីមានគណនីលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងចែកចាយផលិតផលជំងឺកូវីដ១៩ ដោយគ្មានលេខបញ្ជិកា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. កម្ពុជា បានស្នើដល់ភាគីសិង្ហបុរីបន្តជួយគាំទ្រការបណ្ដុះបណ្ដាលកងទ័ពជើងគោកកម្ពុជា និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា​តាមរយៈការបង្កើតទំនាក់ទំនងរវាងអង្គភាពចំណុះរបស់ប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និង JICA បានចុះសត្ថលេខាលើការកំណត់សម្គាល់បច្ចេកទេស នៃការស្ទង់មតិបឋម លើការសាងសង់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនក្នុងខេត្តកំពង់ឆ្នាំ និងខេត្តសៀមរាប។ ប្រភព៖ ខ្មែរថាមស៍
  3. អាជ្ញាធរកម្ពុជា និងថៃ ប្ដេជ្ញាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្រោយបានបញ្ជប់កិច្ចប្រជុំ និងបានឯកភាពធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងបញ្ហាបរិស្ថាន និងអនុវត្តតាមច្បាប់នៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ប្រទេសកម្ពុជា បានរៀបចំវេទិការធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលមានការចូលរួមដោយសភាធុកកិច្ចរវាងប្រទេសទាំងពីរ និងជំរុញសេដ្ឋកិច្ចសេរីរបស់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. រាជរដ្ឋាភិបាល បានចំណាយថវិការសន្សំរបស់រដ្ឋអស់ប្រមាណ ២.១២៧ លានដុល្លារ នៃប្រាក់សន្សំជាង ៣.៥០០លានដុល្លារ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២២ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ក្នុងខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបានរកចំណូលក្នុងទឹកប្រាក់ប្រមាណ ៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ដែលមានការកើនឡើងស្មើនឹង ៤% បើធៀបនឹងរយៈពេលដដែលនៃឆ្នាំមុន។​ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងទេសចរណ៍ បានណែនាំឱ្យអាជីវកម្មទេសចរណ៍រមណីដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អូមីក្រុង ក្នុងសហគមន៍។ ប្រភព៖ Fresh News
  2. គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្សព្វផ្សាយ អប់រំ និងផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជារំពឹងថា នឹងមានការវិនិយោគិនជប៉ុនមកបណ្ដាក់ទុនសាងសង់រោងចក្រកម្ពុជា ក្រោយគ្រាប់ចន្ទីកម្ពុជាបានដាក់បង្ហាញវត្តមាន ក្នុងពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោកប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ ប្រភព៖ AMS News