MORNING NEWS BRIEF [MARCH 16, 2023]

MORNING NEWS BRIEF [MARCH 16, 2023]

MORNING NEWS BRIEF [MARCH 16, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋម​ន្ត្រី បានថ្លែងថា ការចរចាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព។ ប្រភព៖ Fresh News
  2. សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ លើការបន្តគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិ-ការទ្វេភាគី ក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News
  3. ក្រសួងកសិកម្ម បានបញ្ជាក់ពីការជួយគាំទ្របន្ថែមក្នុងការស្វែងរកដៃគូវិនិយោគ និងការផ្តល់​ប្រាក់កម្ចីដល់សហគមន៍កសិកម្ម ដើម្បីធ្វើពិពិធកម្មទីផ្សារ និងរក្សានិរន្តរភាពសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីម្តងទៀតថា មិនមានវត្តមានកងទ័ពចិន ឬទ័ពប្រទេសណាឈរជើងនៅកម្ពុជាដូចការចោទប្រកាន់ពីបរទេស ដែលបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានោះទេ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាគណបក្សប្រជាជន គឺជានិមិត្តរូបនៃការផ្លាស់ប្តូរជាក់លាក់មួយ តាមរយៈការដឹកនាំ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ប្រកបដោយសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំវៀតណាម និងរដ្ឋមន្ត្រីការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលបានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប៊ុលហ្គារី សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៨,១លានដុល្លារ កើនឡើង៧៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីផែនការបង្កើតប្រព័ន្ធប្រតិបត្តិការរដ្ឋបាលអេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដើម្បីសម្រួលដល់ប្រព័ន្ធបង់ពន្ធ និងរឹតបន្តឹងការគេចពន្ធ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងឆ្នាំ២០២២ ប.ស.ស បានប្រមូលភាគទានផ្នែកប្រាក់សោធនសរុបចំនួន ១១១,៥៤ ប៊ីលានរៀល ពីសហគ្រាសចំនួន ១១.៧៩២​ ស្មើនឹង៨៦% នៃសហគ្រាសជាប់សរុបដែលជាបភាគទាន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ ដល់គ្រឹះស្ថានសិក្សាសា-ធារណៈ និងឯកជន ដើម្បីពង្រឹង និងបណ្តុះស្មារតីស្នេហាជាតិ។ ប្រភព៖ AMS News
  2. កម្ពុជា បានប្រកាសថា កីឡាចំនួន ៣៧ប្រភេទ ដែលមានកីឡាប្រពៃណីខ្មែរចំនួន ៣ប្រភេទ នឹងត្រូវដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា​ ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. គម្រោងមូលនិធិអាកាសធាតុបៃតងអ.ស.ប បានអនុម័តគម្រោងដែលមានថវិកាចំនួន ៤៣លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពបន្ស៉ាំរបស់ប្រជាកសិករ ក្នុងតំបន់ខាងជើងបឹងទន្លេសាប។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍