MORNING NEWS BRIEF [MAY 26, 2023]

MORNING NEWS BRIEF [MAY 26, 2023]

MORNING NEWS BRIEF [MAY 26, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូស និងស៊ីរុំាងចាក់វ៉ាក់សាំង ជូនដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងភាគីវៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង​យុវជនគណបក្សប្រជាជន និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ​​ ឆ្នាំ​២០២៣-២០២៨។ ប្រភព៖ Fresh News
  3. សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន និងប្រតិភូវៀតណាម បានជួបពិភាក្សា និងប្តេជ្ញា​បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអាទិភាពនានា ជាពិសេសក្រោមក្របខ័ណ្ឌនៃការអភិវឌ្ឍយុវជន។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានកំណត់យកថ្ងៃទី២៩ ខែឧសភា ដើម្បីធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតថា្នក់ជាតិឆ្នាំ២០២៣។ ប្រភព៖ AMS News 
  2. សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍​​ និងចុះ MOU លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ ប្រភព៖ Fresh News 
  3. ក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធបណ្តឹងចុះឈ្មោះក្នុង​បញ្ជីគណ-បក្សនយោបាយរបស់គណបក្សភ្លើង​ទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយមូលហេតុថាបានខុសនឹងគតិច្បាប់។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិន ដោយផ្តល់ការលើកទឹកចិត្ត លើកកម្ពស់តម្លាភាព និងការប្រកួតប្រជែង។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧញ៉ាកម្ពុជា បានចុះហត្ថលេខាលើ MOU ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ប្រភព៖ Fresh News
  3. អាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស្វ៊ីស បានចុះអនុស្សរណយោគយល់លើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋាភិបាល និងJICA បានបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យឧស្សាហកម្ម ដើម្បីចូលរួមចំណែកដល់ការ​បង្កើនជីវភាពប្រជាជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ និងសមត្ថកិច្ចបន្តអនុវត្តច្បាប់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានតឹងរឹង បើទោះបី​ជាអាត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ ១៣% ក្តី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អាជ្ញាធរអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានសហការគ្នាលើគម្រោងជួសជុលក្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម​សម្រេចបានជាង ៧០% និងគ្រោងបញ្ចប់ត្រឹមចុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍