Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province 150 150 Cambodia Development Center

អំពីអ្នកនិពន្ធ

* បណ្ឌិត ជ័យ ចាន់អឿន ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ បណ្ឌិត ជ័យ ចាន់អឿន ក៏ជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបន្ទុកស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ ផងដែរ។

**បណ្ឌិត ស្រ៊ីវ ថារិទ្ធ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ បច្ចុប្បន្ន លោកបណ្ឌិត ជាសាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់រូបវិទ្យា នៃសាលាក្រោយបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ដ។

***បណ្ឌិត ហ៊ុល សៀងហេង ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ លោកបណ្ឌិត ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិតិ្តយស ដើម្បីថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីវិទ្យាសាស្រ្តថ្នាក់ជាតិ និងអន្តជាតិ ជាង១០០លើកផងដែរ។

****បណ្ឌិត អ៊ុន លាង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ បច្ចុប្បន្ន លោកបណ្ឌិត ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្រ្ដ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

*****កញ្ញា ជា មុយគីម ជាអនុប្រធានកម្មវិធីនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីការស្រាវជ្រាវ

វត្ថុបំណងនៃការសិក្សា គឺដើម្បីស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្ដកំពង់ស្ពឺ ដែលជាខេត្ដមួយមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីស្នើគំរូអប់រំមួយដែលមានសក្ដានុពលអាចពង្រីកជាក្របខ័ណ្ឌទូទាំងប្រទេស។ ជាគោលគំនិត ការសិក្សានេះ មានគោលបំណងសំដៅក្នុងការរៀបចំជំនាញរបស់សិស្សបញ្ចប់ការសិក្សា សម្រាប់កម្លាំងពលកម្មដែលពោរពេញដោយជំនាញ ជាពិសេសសម្រាប់តំបន់ឧស្សាហកម្ម និងសម្រាប់ការអប់រំក្រោយមធ្យមសិក្សា ជាមួយនឹងមូលដ្ឋានរឹងមាំក្នុងវិស័យស្ទែម ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នាពេលអនាគត។

Download in English
Download in Khmer