មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «Cambodians Re-entering Modernity: A Sociology Perspective» ដែលបានធ្វើបទឧទ្ទេសជាភាសាអង់គ្លេសដោយ បណ្ឌិត សាផាន លីនដា សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យ Mount Saint Vincent សហរដ្ឋអាមេរិក និងធ្វើកិច្ចពិភាក្សាដោយ បណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។