Outreach

សកម្មភាពផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត

សកម្មភាពផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត 150 150 Cambodia Development Center

«ឆ្នាំអូន ១៨, តោះទៅចុះឈ្មោះបោះឆ្នោត» ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន និងយុវជនប្រុសស្រីដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬ ទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬ ស្នាក់អាស្រ័យនៅជាក់ស្ដែង ចាប់ពីថ្ងៃទៅ២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា គាំទ្រដោយមូលនិធីម៉ានី និងត្រួតពិនិត្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានគោលដៅរួមចំណែកក្នុងដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ បានផលិតវីដេអូផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងចូលរួមដាស់តឿនដល់គ្រប់ស្រទាប់យុវជន និងចូលរួមជំរុញអ្នកទើបគ្រប់អាយុបោះឆ្នោតទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដែលជាជំហានដ៏សំខាន់សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលឃុំព្រះស្រែរ ដែលបានផ្តល់ជាទីតាំង និងការសម្របសម្រួលក្នុងការផលិតវីដេអូអប់រំនេះ។

read more

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤» នៅសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤» នៅសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ 150 150 Cambodia Development Center

  មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា កញ្ញា លឹម រដ្ឋា នាយិការងនិងឯកឧត្តម សុខន តារាពី នាយករង តំណាងឯកឧត្ដម ដាវ អាវសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានក្តីសោមនស្សចំពោះកិច្ចសហការរបស់វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី និងការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅក្នុងសកម្មភាពផ្សព្វផ្សាយ សៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការសម្របសម្រួលរបស់លោកស្រី ទ្រី រ៉ិច នាយិការងសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចំពោះការចុះផ្សព្វផ្សាយសៀវភៅនេះ រួមទាំងការសហការ និងចូលរួមយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។ យើងសង្ឃឹមថា ប្អូនៗសិស្សានុសិស្សទទួលបានពុទ្ធិថ្មីៗបន្ថែមទៀតអំពីវិសាលភាព គុណប្រយោជន៍ ក៏ដូចជាហានិភ័យនៃបច្ចេកវិទ្យា ដើម្បីអាចត្រៀមខ្លួន និងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ។

read more

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញសៀវភៅ «ស្វែងយលពីបដិវត្តន៍ឧស្សាហកម្មទី៤» នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ជំនាន់ថ្មី ខេត្តកំពង់ចាម

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញសៀវភៅ «ស្វែងយលពីបដិវត្តន៍ឧស្សាហកម្មទី៤» នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ជំនាន់ថ្មី ខេត្តកំពង់ចាម 150 150 Cambodia Development Center

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានក្តីសោមនស្សចំពោះកិច្ចសហការរបស់វិទ្យាល័យ ហ៊ុនសែន ពាមជីកង ជំនាន់ថ្មីខេត្តកំពង់ចាម និងការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅក្នុងសកម្មភាពផ្សព្វផ្សាយ សៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការសម្របសម្រួលរបស់លោក តូច វុទ្ធី នាយកវិទ្យាល័យហ៊ុនសែន ពាមជីកង ជំនាន់ថ្មី ចំពោះការចុះផ្សព្វផ្សាយសៀវភៅនេះ។ យើងសង្ឃឹមថាប្អូនៗសិស្សានុសិស្សទទួលបានពុទ្ធិថ្មីបន្ថែមទៀត អំពីវិសាលភាព គុណប្រយោជន៍ និងហានិភ័យនៃបច្ចេកវិទ្យា ដើម្បីអាចការពារខ្លួនឯង និងអាចទាញយកអត្ថប្រយោជន៍ ជាអតិបរមា។

read more

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញសៀវភៅ «រឿងក្រៅឆាក»

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញសៀវភៅ «រឿងក្រៅឆាក» 150 150 Cambodia Development Center

  Recognizing the importance of this book in Cambodian history, CD-Center is granted a right to review, translate and print this book in Khmer language for Cambodian people especially the younger generation to read and learn more about history of the nation. In order to raise awareness of contemporary history, development and foreign policy of…

read more