ការផ្សព្វផ្សាយ

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?»

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?» 1024 576 Cambodia Development Center

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?» រាជរដ្ឋាភិបាលនៃរដ្ឋសភា នីតិកាលទី៧ បានចូលកាន់តំណែងពេញសមត្ថភាព នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានឆ្លងកាត់ដំណើរការបោះឆ្នោតការជ្រើសតាំងតំណាងរាស្ត្រ ស្របតាមលទ្ធិប្រជាធិបតេយ្យ និងនីតិវិធីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែអ្នកមានដឹងទេថា តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ? មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំភាគទី២ នៃកម្រងវីដេអូ «តោះ!និយាយពីលទ្ធិប្រជាធិបតេយ្យ»។  

read more

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី 1024 768 Cambodia Development Center

អំពីជំនួបពិភាក្សា អ្នកស្រាវជ្រាវ និងក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបពិភាក្សា និងការផ្តល់កិច្ចសហប្រតិបត្តិការ និងចំពោះឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ព្រមទាំងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួម និងផ្ដល់អនុសាសន៍ដ៏មានតម្លៃសម្រាប់ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ពិចារណា និងសិក្សាបន្ត។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវ តាមរយៈតំណ៖ Publication 

read more

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី 1024 672 Cambodia Development Center

  អំពីជំនួបពិភាក្សា ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ និងចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែមក្នុងខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តឱ្យក្រុមការងារពិចារណាស្នើសុំការពិភាក្សា និងណែនាំបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យការអនុវត្តគម្រោងនេះកាន់តែមានភាពស៊ីសង្វាក់ និងកាន់តែមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបពិភាក្សា និងទទួលបានអនុសាសន៍ដ៏មានតម្លៃ ដែលរួមចំណែកដល់ការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងនេះ។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណ៖ https://bit.ly/3p3f2KV

read more

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ?

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? 150 150 Cambodia Development Center

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខ្លីដែលរីណាសម្រេចចិត្តទៅបោះឆ្នោតជាមួយរក្សា។» យោងតាម សេចក្តីសម្រេចលេខ ៤១ សសរ គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទៅបោះឆ្នោត ដើម្បីការអភិវឌ្ឍ និងរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសេរី និងស្មើភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំខ្លីស្តីពី ការជំរុញយុវជនឱ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សូមរីករាយទស្សនា និងសូមជួយផ្សព្វផ្សាយបន្តទៅដល់យុវជនកម្ពុជា ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ https://youtu.be/NmusLJuN-iQ?si=nnbd7J28_Aj-Van0

read more