Let’s Talk Democracy

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី៣៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ 1024 575 Cambodia Development Center

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី៣៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ត្រូវបានបង្កើតឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ នៅក្នុងផ្នែកទី៣នេះ បានបកស្រាយលម្អិតអំពីបញ្ចកោណទី១ នៃយុទ្ធសាស្ត្រាបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដោយមានមុំអាទិភាពចំនួន ០៥។ ដើម្បីស្វែងយល់លម្អិតអំពីមុំអាទិភាពនីមួួយៗ សូមទស្សនាវីដេអូអប់រំខ្លីនេះ។ ទាញយកសេចក្តីសង្ខេប អំពីយុទ្ធសាស្រ្តបញ្ចកោណ៖ http://bit.ly/47P8XlJ

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី២៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ 1024 576 Cambodia Development Center

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី២៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

—— ផ្អែកលើកម្មវិធីនយោបាយក្នុងនីតិកាលទី៧ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នឹងដើរតួជាមគុទេសន៍សម្រាប់ការកសាង និងអភិវឌ្ឍសង្គម ក្នុងបរិការណ៍ថ្មី។ ដើម្បីស្វែងយល់បន្ថែម តើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានលក្ខណៈពិសេសអ្វីខ្លះ? សូមទស្សនាវីដេអូអប់រំមួយនេះ។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី១៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ 1024 576 Cambodia Development Center

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី១៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

—— ក្នុងនីតិកាលទី៧នេះ ឯកសារសំខាន់នោះចំនួន ០២ ត្រូវបានដាក់ចេញ មួយក្នុងចំណោមនោះគឺ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលនឹងដើរតួជាទិសដៅក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិក្នុងរយៈពេល៥ឆ្នាំ ខាងមុខ។ នៅក្នុងផ្នែកទី១ នៃភាគទី៤ នេះ នឹងធ្វើការពន្យល់លម្អិត អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ថាតើអ្វីជាបញ្ចកោណ? អ្វីជាដំណាក់កាលទី១? តើរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា មានភាពចាំបាច់ដូចម្តេចខ្លះក្នុងការដាក់ចេញយុទ្ធសាស្ត្រមួយនេះ?

ភាគទី៣៖ ដំណើរការនៃការបង្កើតកម្មវិធីនយោបាយ 1024 576 Cambodia Development Center

ភាគទី៣៖ ដំណើរការនៃការបង្កើតកម្មវិធីនយោបាយ

នាដើមនីតិកាលនិមួយៗ យើងតែងតែឃើញមានការដាក់ចេញយុទ្ធសាស្ត្រនានា មានជាអាទិ៍យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ សម្រាប់នីតិកាលទី៧ នេះ យើងក៏ឃើញមានការលេចឡើងនៃឯកសារសំខាន់ ចំនួន ០២ គឺកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ នៅក្នុងវីដេអូភាគទី៣ នេះ នឹងធ្វើការពន្យល់លម្អិត អំពីដំណើរនៃការបង្កើតកម្មវិធីនយោ បាយ។ ថាតើកម្មវិធីនយោ បាយ មួយ ត្រូវឆ្លងកាត់នីតិវិធីអ្វីខ្លះ មុននឹងក្លាយជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ?

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?» 1024 576 Cambodia Development Center

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?»

«តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ?» រាជរដ្ឋាភិបាលនៃរដ្ឋសភា នីតិកាលទី៧ បានចូលកាន់តំណែងពេញសមត្ថភាព នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានឆ្លងកាត់ដំណើរការបោះឆ្នោតការជ្រើសតាំងតំណាងរាស្ត្រ ស្របតាមលទ្ធិប្រជាធិបតេយ្យ និងនីតិវិធីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែអ្នកមានដឹងទេថា តើការបង្កើតស្ថាប័នកំពូលនៃអង្គនីតិប្រតិបត្តិនេះ មានពាក់ព័ន្ធនឹងដំណើរការ និងទិដ្ឋភាពអ្វីខ្លះ? មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំភាគទី២ នៃកម្រងវីដេអូ «តោះ!និយាយពីលទ្ធិប្រជាធិបតេយ្យ»។  

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? 1024 576 Cambodia Development Center

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ?

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខ្លីដែលរីណាសម្រេចចិត្តទៅបោះឆ្នោតជាមួយរក្សា។» យោងតាម សេចក្តីសម្រេចលេខ ៤១ សសរ គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទៅបោះឆ្នោត ដើម្បីការអភិវឌ្ឍ និងរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសេរី និងស្មើភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំខ្លីស្តីពី ការជំរុញយុវជនឱ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។…