(ភាសាខ្មែរ) មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ?
មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ? May 10th, 2020 ដោយ បណ្ឌិត អ៊ុន លាង* រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សាវតា កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ រហូតមកទល់ថ្ងៃទី១៣ ខែមីនា អ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន៧នាក់។ ទោះបីជាការកើនឡើងនេះមានកម្រិតតិចតួចក៏ដោយ ការរកឃើញនេះនាំឲ្យមានការបារម្ភយ៉ាងខ្លាំងក្នុងចំណោមមហាជនទូទៅ ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាលផងដែរ។ នេះនាំឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន…