By admin
Tuesday May 17th, 2022
MORNING NEWS BRIEF [MAY 17,2022]
MORNING NEWS BRIEF [MAY 17,2022]
MORNING NEWS BRIEF [MAY 17,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday May 17th, 2022
Tuesday May 17th, 2022
ព័ត៌មានសំខាន់ៗ
ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាទ្វេភាគីត្រង់ទៅ ត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា នឹងចែករំលែកអំពីបទពិសោធន៍នៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងពលករទេសន្តរប្រវេសន៍ក្នុងស្រុក ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ប្រភព៖ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់អាមេរិក ធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើបញ្ហាទំនាក់ទំនងកម្ពុជា-អាមេរិក។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព័ត៌មាននយោបាយ
ប្រតិភូសហភាពអឺរ៉ុប បានជួបសំណេះសំណាលជាមួយ គ.ជ.ប. ដើម្បីពិភាក្សាអំពីដំណើរការ និងទិដ្ឋភាពបច្ចេកទេសមួយចំនួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ភ្នំពេញបុស្ដិ៍
គ.ជ.ប. បានចេញសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចូលរួមបោះឆ្នោត នានៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប. បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃ ក្នុងពេលបោះឆ្នោតខាងមុខនេះ មានគុណភាពល្អ និងលុបមិនជ្រះ ដែលអាចផ្តល់ទំនុកចិត្តសម្រាប់ អ្នកបោះឆ្នោតបានយ៉ាងពិតប្រាកដ។ ប្រភព៖ភ្នំពេញបុស្ដិ៍
ព័ត៌មានសេដ្ឋកិច្ច
ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ រកចំណូលបានប្រមាណជាង ៧,៦ពាន់លានដុល្លារ ក្នុងរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ កើនឡើង៣២% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ១.៥០០លានដុល្លារ ស្មើនឹង៥៣% នៃផែនការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន១៦ ដែលបានចុះបញ្ជីផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ដែលមានទុនវិនិយោគ ២៨១លានដុល្លារ។ ប្រភព៖សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
មជ្ឈមណ្ឌលទិន្នន័យ ដែលចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ ដែលវាមានសមត្ថភាពអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល ០៣ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តពោធិ៍សាត់ បានព្រមានចាត់វិធានការរដ្ឋបាលដោយគ្មានការលើកលែង ចំពោះអ្នកចូលទន្ទ្រានកាន់កាប់ដី ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកមិនឃើញករណីឆ្លងកូវីដ-១៩ថ្មី រយៈពេល០៩ថ្ងៃជាប់គ្នា ខណៈអ្នកជាសះស្បើយបន្ថែមមានចំនួន០៣នាក់។ ប្រភព៖ ភ្នំពេញបុស្ដិ៍