By admin
Wednesday May 18th, 2022
MORNING NEWS BRIEF [MAY 18,2022]
MORNING NEWS BRIEF [MAY 18,2022]
MORNING NEWS BRIEF [MAY 18,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 18th, 2022
Wednesday May 18th, 2022
ព័ត៌មានសំខាន់ៗ
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជានៅតែបន្តអនុវត្តវិធានការចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរទាំងឡាយណាដែលចូលមកកម្ពុជាដោយមិនបានចាក់វ៉ាក់សាំង។ ប្រភព៖សារព័ត៌មានថ្មីៗ
កម្ពុជា បានទទួលឧបករណ៍វេជ្ជសាស្រ្ដប្រមាណ ៣០មុខ ដែលមានទឹកប្រាក់សរុបជិត ៤០ម៉ឺនដុល្លារ ពីសាធារណរដ្ឋឆែក ក្រោមគម្រោងពង្រឹងសុខភាពមាតា និងទារក។ ប្រភព៖Fresh News
សម្ដេចនាយករដ្ឋមន្រ្តី បានព្យាករថា ឆ្នាំ២០២៣ ពិភពលោកអាចនឹងជួបវិបត្តិស្បៀង និងថាមពល ដោយសារភាពអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យ និងបានសម្រេចលើឯកសារសំខាន់ៗចំនួន០៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត ក្នុងខែមិថុនា ឆ្នាំ២០២២។ ប្រភព៖ Fresh News
ប្រធាន គ.ជ.ប បានប្រាប់សហភាពអឺរុប ថា ការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀតនៅកម្ពុជា ត្រូវបានវាយតម្លៃថា កាន់តែមានភាពល្អប្រសើរជាងមុន។ ប្រភព៖សារព៌ត៌មានដើមអម្ពិល
គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ឱ្យគោរពតាមគោលការណ៍នានា ដែលបានកំណត់ ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព។ ប្រភព៖AMS News
ព័ត៌មានសេដ្ឋកិច្ច
រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីគាំទ្រគោលនយោបាយស្តារវិស័យទេសចរណ៍។ ប្រភពFresh News
រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្របំណុលនៅក្នុងឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់ការកៀរគរទុនរបស់រដ្ឋ។ ប្រភព៖ សារព័ត៌មានថ្មីៗ
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ប្រមាណ ១,៣ពាន់លានដុល្លារសម្រាប់រយៈពេល ០៥ឆ្នាំ។ ប្រភព៖ភ្នំពេញបុស្ដិ៍
ព៍ត៌មានសង្គម
អាជ្ញាធរមីន និងស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា នឹងដឹកនាំវេទិកាកិច្ចសន្ទនាស្ដីពីសកម្មភាពមីន ដើម្បីពង្រីកភាពជាដៃគូ ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ ប្រភព៖ ភ្នំពេញបុស្ដិ៍
រាជរដ្ឋាភិបាល នឹងធ្វើជាដៃគូបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ដោយផ្ទាល់ ប្រសិនបើក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិផលិតយឺតយ៉ាវ ឬមិនហ៊ានវិនិយោគ។ ប្រភព៖ សារព័ត៌មានថ្មីៗ
គិតត្រឹមថ្ងៃទី១៧ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ១០ថ្ងៃជាប់ៗគ្នា ហើយក៏មិនមានករណីមរណភាពដែរ។ ប្រភព៖ ភ្នំពេញបុស្ដិ៍