By admin
Wednesday May 25th, 2022
MORNING NEWS BRIEF [MAY 25,2022]
MORNING NEWS BRIEF [MAY 25,2022]
MORNING NEWS BRIEF [MAY 25,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 25th, 2022
Wednesday May 25th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីសេចក្តីរំពឹងទុក នៃលទ្ធភាពចុះកិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្ដេចតេជោនាយរដ្ឋមន្រ្តី បានអញ្ជើញប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលរួមកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍
សម្ដេចក្រឡាហោម ស ខេង និងលេខាធិការអចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង បានពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន២០២២ នឹងផ្តោតលើការងើបឡើងរបស់អាស៊ាន និងលើកកម្ពស់អាស៊ានប្រកបដោយភាពប្រកួតប្រជែងតាមរយៈការជំរុញការកសាងសហគមន៍អាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចក្រឡាហោម ស ខេង បានបន្តអំពាវនាវអាជ្ញាធរមូលដ្ឋាន ឱ្យបន្តដាក់ចេញនូវវិធានការទប់ស្កាត់អំពើហិង្សា និងការគំរាមកំហែង ដើម្បីជំរុញប្រជាធិបតេយ្យអំឡុងពេលបោះឆ្នោត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គណបក្សនយោបាយចំនួន ១០ បានចុះហត្ថលេខារួមគ្នាលើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងក្នុងថ្នាក់មូលដ្ឋាននៅពេលជាប់ឆ្នោតឃុំ-សង្កាត់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលចូលជាតិពីការប្រមូលពន្ធ-អាករ បានប្រមាណ ២៣៧,២៧លានដុល្លារ ស្ថិតក្នុងរង្វង់កំណើន ៧០% ទៅ៨០% គិតត្រឹមខែមេសា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអ្នកផលិតករ និងសិប្បករ ក្នុងប្រទេសខិតខំពង្រឹងគុណភាពស្តង់ដារផលិតផល បន្ថែមទៀត ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ Fresh News
ការកើនឡើងតម្លៃប្រេងអន្តរជាតិបណ្តាលមកពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យតម្លៃដឹកជញ្ជូននៅកម្ពុជាក្នុងខែឧសភា កើនឡើងប្រមាណពី ១៥% ទៅ ២០% បើធៀបនឹងខែមេសាកន្លងមក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាការងារ អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរោងចក្រប្រព្រឹត្តកម្មទឹកសំណល់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ស្នងការនគរបាលភ្នំពេញ បានណែនាំកងកម្លាំងនគរបាលរាជ-ធានីភ្នំពេញ ត្រូវត្រៀមសម្ភារ និងកម្លាំងចេញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ នាដំណើរការបោះឆ្នោតខាងមុខ។ ប្រភព៖ AMS News
កម្មវិធីស្បៀងអាហារពិភពលោក បានជំរុញកម្ពុជាឱ្យអនុវត្តការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដែលនឹងចូលរួមចំណែកដល់ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។ ប្រភព៖ សារព័ត៌មានថ្មីៗ