Young Researcher Club

(ភាសាខ្មែរ) មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ?

(ភាសាខ្មែរ) មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ? 1024 536 Cambodia Development Center

មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ? May 10th, 2020 ដោយ​ បណ្ឌិត អ៊ុន លាង* រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សាវតា កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ រហូតមកទល់ថ្ងៃទី១៣​ ខែមីនា អ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន៧នាក់។ ទោះបីជាការកើនឡើងនេះមានកម្រិតតិចតួចក៏ដោយ ការរកឃើញនេះនាំឲ្យមានការបារម្ភយ៉ាងខ្លាំងក្នុងចំណោមមហាជនទូទៅ ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាលផងដែរ។ នេះនាំឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។ ប្រហែលជាមានការបារម្ភថាស្ថានអាចនឹងធ្ងន់ធ្ងរ បានជានៅពីរថ្ងៃបន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសមួយបន្ថែមទៀត អំពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទនៅទូទាំងប្រទេស។ ឆ្លើយតបទៅនឹងការបារម្ភពីការបាត់បង់ឱកាសក្នុងការទទួលបានការអប់រំបណ្តុះបណ្តាល ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំស្វែងរកមធ្យោបាយក្នុងការផ្តល់សេវាអប់រំដល់សិស្សនិស្សិត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក៏សម្រេចបានកិច្ចសហការជាមួយក្រុមហ៊ុន A.Z.E Innovation Tech…