Archives

MORNING NEWS BRIEF [AUGUST 25, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 25, 2022]

ព័ត៌មានសំខាន់ៗ អាជ្ញាធរមីន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានចុះអនុ-ស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាមីន និងការអភិវឌ្ឍសហគមន៍កម្ពុជា។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣។  ប្រភព៖ សារព័ត៌មានដើមអម្ពិល កម្ពុជា និងវៀតណាម បានពិភាក្សាការងារ ដើម្បីវាយតម្លៃលទ្ធផលនៃការសម្របសម្រួលក្នុងកិច្ចការពារសន្តិសុខ នយោបាយ សណ្តាប់-ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំការអភិវឌ្ឍសង្គមជាតិ និងធ្វើឱ្យកម្ពុជាមានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។ ប្រភព៖…

MORNING NEWS BRIEF [AUGUST 24, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 24, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនអាចមានវិបត្តិសេដ្ឋកិច្ចដួលរលំដូចនៅស្រីលង្កាទេ បន្ទាប់ពីអ្នកវិភាគមួយចំនួនលើកឡើងថា សេដ្ឋកិច្ចកម្ពុជា​អាចនឹងជួបវិបត្តិដូចស្រីលង្កា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បើគណបក្សប្រឆាំងកាន់អំណាច កម្ពុជានឹងផ្ទុះសង្គ្រាមដោយសារការឃោសនារឹបអូសទ្រព្យអ្នកមាន និងការវាយយកទឹកដីដែលបាត់បង់។ ប្រភព៖ Fresh News  ក្រសួងសាធារណការ បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលកម្ពុជាសម្រេចបាន និងបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។ ប្រភព៖ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជនដោយមិនមានសុំការគាំទ្រពីប្រទេសណាឡើយ។ ប្រភព៖ ខ្មែរថាមស៍ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន…

MORNING NEWS BRIEF [AUGUST 23, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 23, 2022]

ព័ត៌មានសំខាន់ៗ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា នាជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បង្ហាញសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ប្រធានមហាសន្និបាតអ.ស.ប លើកទី៧៦ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសកម្ពុជាចេញពីសង្គ្រាម។ ប្រភព៖ Fresh News  កម្ពុជា និងថៃ បានបើកកិច្ចពិភាក្សាដោះស្រាយជម្លោះលើតំបន់ទាមទារត្រួតស៊ីគ្នា ដើម្បីទទួលបានផលប្រយោជន៍រួមពីប្រភពប្រេងថ្មី និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងសាកល។ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអ.ស.ប លើកទី៧៦​ បានបញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះអ.ស.ប ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។…

MORNING NEWS BRIEF [AUGUST 22, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 22, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអាមេនី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យអាទិភាព សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាងប្រទេសទាំងពីរ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសប្រទេសម៉ាល់ឌីវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ទីភ្នាក់ងារ JICA បានសម្រេចអនុវត្តវិធីសាស្ត្រទីក្រុងវៃឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល ០៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥។ ប្រភព៖ AMS News ព័ត៌មាននយោបាយ កម្ពុជា និងហ្វ៊ីលីពីន បានប្រារព្វពិធីអបអរខួបលើកទី៦៥…

MORNING NEWS BRIEF [AUGUST 19, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 19, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ប្រភព៖Fresh News អាជ្ញាធរមីន បានប្រាប់វិទ្យាស្ថានសន្តិភាពអាមេរិក ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមស្វែងរកសុខសន្តិភាព និងចែករំលែកសន្តិភាពទៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ប្រភព៖  Fresh News  គណៈប្រតិភូក្រសួងសាធារណការ បានធ្វើទស្សនកិច្ចនៅវៀតណាម និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយទៅវិញទៅមក…

MORNING NEWS BRIEF [AUGUST 18, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 18, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញា ដែលក្នុងនោះរួមមានប្រទេសអាមេរិក គុយបា និងជប៉ុន។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អ្នករាយការណ៍ពិសេសរបស់អ.ស.ប បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាលើការងារសិទ្ធិមនុស្សដែលមានភាពល្អប្រសើរ ជាពិសេសលើវឌ្ឍនភាពចំនួន ០៥ចំណុច។ ប្រភព៖ Fresh News  កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Pfizer ចំនួន ៣០ម៉ឺនដូសសម្រាប់កុមារ ដែលជាជំនួយរបស់ប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃទី១៧ ខែសីហា។ ប្រភព៖ AMS News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន…

MORNING NEWS BRIEF [AUGUST 17, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 17, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យការិយាល័យឧត្តមស្នងការ OHCHR និងអ្នករាយការណ៍ពិសេសអ.ស.ប ធ្វើរបាយការណ៍ឱ្យត្រឹមត្រូវ និងមានតុល្យភាពអំពីសិទ្ធិមនុស្សនៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍ ប្រទេសចិន បានបញ្ជាក់ជំហរគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ ឯករាជ្យភាព និងជ្រើសរើសផ្លូវអភិវឌ្ឍន៍ ដោយឯករាជ្យ និងកសាងការការពារជាតិ និងកម្លាំងយោធា។ប្រភព៖ខ្មែរថាមស៍ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិនិត្យលើការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាកម្ពុជានៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម​ ដើម្បីពង្រឹងសមត្ថភាពយោធាក្នុងការការពារអធិបតេយ្យជាតិ។ ប្រភព៖ Fresh News…

MORNING NEWS BRIEF [AUGUST 16, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 16, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងគាំទ្រភាគីចិនក្នុងការការពារអធិបតេយ្យ និងសន្តិសុខក្នុងតំបន់ ស្របពេលដែលបញ្ហាអសន្តិសុខក្នុងតំបន់កំពុងបន្តកើតមានឡើង។ប្រភព៖ ខ្មែរថាមស៍ អន្តរសភាអាស៊ាន និងភាគីឥណ្ឌា បានប្តេជ្ញាតភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោយបើកចំហ និងអភិបាលកិច្ចល្អក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន។ប្រភព៖ភ្នំពេញប៉ុស្តិ៍ អូស្រ្តាលី បានគាំទ្រដល់អ្នកចូលរួមពីរដ្ឋាភិបាលកម្ពុជា និងតំណាងស្ថាប័នឧស្សាហកម្ម ដែលចូលរួមក្នុងវគ្គខ្លី ស្ដីពី ការអភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិកដែលធន់នៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ អ្នកនាំពាក្យគណបក្សប្រជាជន បានអះអាងថាប្រទេសកម្ពុជា គឺជាប្រទេសមួយចំណោមប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ។ ប្រភព៖ ខ្មែរថាមស៍ អាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបើកច្រកទ្វារព្រំដែនមួយចំនួនរវាងប្រទេសទាំងពីរ ដើម្បីសម្រួលសកម្មភាពពាណិជ្ជកម្ម និងពន្លឿនដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានឆាប់។…

MORNING NEWS BRIEF [AUGUST 15, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 15, 2022]

ព័ត៌មានសំខាន់ៗ អ្នករាយការណ៍ពិសេសរបស់អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្ស នឹងមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២៦ ខែសីហាដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ។ប្រភព៖ ខ្មែរថាមស៍  ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ឡើងវិញពីការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន២០២២ និងបេជ្ញាបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ បន្ថែមទៅតាមតម្រូវការរបស់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ គណៈប្រតិភូ AIPA  និងអនុប្រធានាធិបតីឥណ្ឌា បានជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងស្ថាប័ននីតិប្បញ្ញតិ និងនីតិប្រតិបត្តិអាស៊ាន និងឥណ្ឌា។ប្រភព៖ AMS News ព័ត៌មាននយោបាយ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​…

MORNING NEWS BRIEF [AUGUST 12, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 12, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា និងចិន បានចុះហត្ថលេខាក្នុងពិធីផ្តល់ជំនួយសម្ភារយោធា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងលើកកម្ពស់សមត្ថភាព និងលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល របាយការណ៍ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ លើកឡើងថាសេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើងតម្រូវការខាងក្រៅ។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងឧស្សាហកម្ម សម្រេចសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងពង្រឹងសមត្ថភាពសំដៅប្រែក្លាយជា SMEs បែបឧស្សាហកម្ម។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ កម្ពុជា​ ទទួលបានការសាទរ និងកោតសរសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២…