News Brief test



MORNING NEWS BRIEF [April 06, 2022]

 

ព័ត៌មានសំខាន់ៗ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយប្រធានអាស៊ាន២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងប្រធាន CICA បានពិភាក្សាការងារ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ប្រភព៖ ខ្មែរថាមស៍   អូស្រ្តាលី នឹងផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សម្រាប់រយៈពេល ០៨ឆ្នាំ។ ប្រភព៖​ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីវៀតណាម បានពិភាក្សាការងារ…

MORNING NEWS BRIEF [April 05, 2022]

 

ព័ត៌មានសំខាន់ៗ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានលើកឡើងពីគុណតម្លៃនៃសន្តិភាពដោយលើកយកឧទាហរណ៍ អំពីបញ្ហានាពេលបច្ចុប្បន្នមួយចំនួណដូចជាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនជាដើម។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា និងវៀតណាម នឹងចាប់ផ្ដើមអនុវត្តការចេញលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង។ ប្រភព៖ ខ្មែរថាមស៍   សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងយកខេត្តឬស្រុកមួយចំនួន ដើម្បីអនុវត្តសាកល្បងចំពោះការបញ្ឈប់ការពាក់ម៉ាស់ ស្របពេលដែលប្រទេសមួយចំនួនបានអនុវត្តវិធានការនេះនៅទីសាធារណៈ។ ប្រភព៖​ AMS News ព័ត៌មាននយោបាយ គ.ជ.ប បានប្រកាសពិការដាក់ និងការដោះស្រាយពាក្យបណ្ដឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ Fresh News គណបក្សប្រជាជន​ សន្យានឹងផ្តល់ថវិការបន្ថែម ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ…

MORNING NEWS BRIEF [April 04, 2022]

 

ព័ត៌មានសំខាន់ៗ គណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ទិមនុស្សបានបញ្ចប់កិច្ចប្រជុំលើកទី៣៤ ​ក្នុងនោះប្រទេសជាសមាជិកទាំងអស់ប្ដេជ្ញាអនុវត្តផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២​ ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន​ ៤៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ២,៤ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍   ក្រសូងសុខាភិបាល​ ចេញសេក្ដីណែនាំ ស្ដីពីការជំរុញការអនុវត្តវិធានការការពារសុខភាព​ និងការពារចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ រដ្ឋសភាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសភាអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាជាថ្មីម្ដងទៀត…

MORNING NEWS BRIEF [April 01, 2022]

 

ព័ត៌មានសំខាន់ៗ ប្រេសិនពិសេសរបស់ប្រធានអាស៊ាន​ និងប្រេសិតពិសេសអគ្គលេខាធិការ UN​ បានជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈ និងសន្ទនាពីលទ្ធផលនៃទស្សនកិច្ចដំបូងទៅមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា វៀតណាម គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់កម្ពុជាលើការកសាងការតភ្ជាប់ធានារ៉ាប់រងក្នុងអាស៊ាន និងការលើកកម្ពស់សក្ដានុពលរបស់ស្ត្រីក្នុងវិស័យអាទិភាព នាកិច្ចប្រជុំ ASCC លើកទី២៧។ ប្រភព៖ ខ្មែរថាមស៍   ស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធផ្តល់ទិដ្ឋាការប្រទេស B2 និង B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេស ព្រោះកម្ពុជាពន្យារពេលទទួលយកពលរដ្ឋដែលត្រូវនិរទេសពីអាមេរិក។ ប្រភព៖​ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ អ្នករាយការណ៍ពិសេសរបស់ UN បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ…

MORNING NEWS BRIEF [March 31, 2022]

 

ព័ត៌មានសំខាន់ៗ រដ្ឋាភិបាលកូរ៉េ សន្យាផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារ បន្ថែមទៀតដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ក្នុងរយៈពេល ០៥ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ  ក្រសួងការងារ លើកឡើងថាស្ថាប័នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ ប្រភព៖ ក្រសួងព័ត៌មាន   សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការតម្លើងប្រាក់សោធននិវត្តិន៍ដល់មន្ត្រីរាជការអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀរវត្សរ៍ទាប។ ប្រភព៖​ ក្រសួងព័ត៌មាន ព័ត៌មាននយោបាយ សហមេធាវីរបស់លោក កឹម សុខា នឹងស្នើរទៅតុលាការ ដើម្បីកោះហៅជនបរទេសមួយចំនួនដែលអយ្យការបានចោទប្រកាន់ថាមានការពាក់ព័ន្ធក្នុងសំណុំរឿង ដើម្បីចូលធ្វើជាសក្សី។…

MORNING NEWS BRIEF [March 30, 2022]

 

ព័ត៌មានសំខាន់ៗ រដ្ឋលេខាធិការរបស់ក្រសួងការបរទេស បានបង្ហាញថាកិច្ចប្រជុំជាមួយអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានប្រយោជន៍ដល់កិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរី និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ  កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី ការអភិរក្សប្រាសាទក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃគម្រោងផលប៉ះពាល់រហ័សរបស់ឥណ្ឌា។ ប្រភព៖ ខ្មែរថាមស៍   រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្ដាយចំពោះក្រុមបាតុករក្រុមហ៊ុនណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្ម ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាល។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់គ្រប់មន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យដាក់គោលដៅការពារចំពោះដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…

MORNING NEWS BRIEF [March 29, 2022]

 

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងហៅវាថាជាការឈ្លានពានដែលកម្ពុជាមិនអាចទទួលយកបាន។ ប្រភព៖ ខ្មែរថាមស៍  សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់អ៊ុយក្រែនគឺមានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា   គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលនានាជាច្រើន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានទំហំទឹកប្រាក់ប្រមាណ ៨០០លានដុល្លារម។ ប្រភព៖ AMS News ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរកឃើញថា គណបក្សភ្លើងទៀនបានយកឈ្មោះប្រជាពលរដ្ឋ ទៅចុះក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយពុំមានការយល់ព្រមពីប្រជាជន។ ប្រភព៖ សារព័ត៌មានថ្មីៗ…

MORNING NEWS BRIEF [March 28, 2022]

 

ព័ត៌មានសំខាន់ៗ សមាជិកព្រឹទ្ធសភាអាមេរិក ៣នាក់ គាំទ្រចំពោះចំណាត់ការជំរុញដំណោះស្រាយរបស់គណៈកម្មធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា ដើម្បីរម្លឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍  រដ្ឋមន្រ្តីការបរទេស បានផ្ដល់តម្លៃដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទន្លេមេគង្គឡានឆាង​ ជាពិសេសក្នុងអំឡុងនៃវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍   កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាអំពី Eurocodes ដើម្បីជួយសម្រួលដល់សុខដុមនីយកម្មនៃទីផ្សារសេវាកម្ម ក្នុងវិស័យសំណង់ ដោយលុបបំបាត់ឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ នាជំនួបកាលពីថ្ងៃទី២៤​ ខែមីនា រវាងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូតថ្មីរបស់ប៉ាគីស្ថាន ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិកាក្នុងមួយកម្រិតទៀត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…

MORNING NEWS BRIEF [March 25, 2022]

 

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសអាស៊ាន បានថ្លែងថា បើមីយ៉ាន់ម៉ាមិនអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ០៥ចំណុចទេ អាស៊ាននឹងអញ្ជើញតែឥស្សរជនមិនមែននយោបាយចូលរួមប្រជុំ។ ប្រភព៖ សារព័ត៌មានថ្មីៗ  ប្រទេសវៀតណាម បានធ្វើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់ លិខិតឆ្លងដែនវ៉ាក់សាំង ជាមួយប្រទេសចំនួន ១៧ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ ប្រភព៖ ខ្មែរថាមស៍   សម្តេចតេជោនាយករដ្ឋមន្រ្តី នាជំនួបជាមួយប្រធានក្រុមហ៊ុន Huawei បានលើកទឹកចិត្តឱ្យបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឱ្យកម្ពុជាទទួលបានបច្ចេកវិទ្យាចុងក្រោយមកប្រើប្រាស់។ ប្រភព៖ ស៊ីស៊ីថាមស៍ ព័ត៌មាននយោបាយ ប្រសិតពិសេសរបស់អាស៊ាន មានប្រសាសន៍ថា ជំហានបន្ទាប់ គឺការរៀបចំឱ្យមានការសន្ទនា ដើម្បីពិគ្រោះយោបល់…

MORNING NEWS BRIEF [March 24, 2022]

 

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសអាស៊ាន បានអំពាវនាវឱ្យភាគី​ពាក់ព័ន្ធមីយ៉ាន់ម៉ា កាត់បន្ថយការប្រើប្រាស់កម្លាំងទ័ព ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការលើកទីមួយ។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា និងប៉ាគីស្ថាន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍   សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបទល្មើសនេសាទខុសច្បាប់ ឱ្យបានដាច់ខាត។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ក្រោមជាតិពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធ និងធ្វើសវនកម្មចំណាយថ្នាក់ក្រោមជាតិ ដើម្បីធានាស្ថិរភាពថវិកាជាតិ។ ប្រភព៖ ខ្មែរថាមស៍ សាលាដំបូងរាជធានីភ្នំពេញ…