Chapter 1: Introduction: Context of the Fourth Industrial Revolution
ប្រធានបទ សៀវភៅជាសំឡេង (Audio Book) ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ ជំពូកទី១ សេចក្តីផ្តើម៖ បរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដោយឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា — មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមធ្វើការផ្សព្វផ្សាយ អំពីគម្រោងសៀវភៅជាសំឡេង (Audio Book) ដែលជាផ្នែកមួយនៃសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ដែលជាសកម្មភាពផ្សព្វផ្សាយសៀវភៅឱ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាកម្មទី៤»។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះដោយឥតគិតថ្លៃនេះ នឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត…