• By admin
  • Monday January 23rd, 2023

MORNING NEWS BRIEF [JANUARY 20, 2023]

MORNING NEWS BRIEF [JANUARY 20, 2023]

MORNING NEWS BRIEF [JANUARY 20, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធ-សាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីថ្ងៃ២១-២៤ ខែមករា។  ប្រភព៖ ៖ Fresh News 
  2. រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ-បត្តិការទ្វេភាគីល្អ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងធនធានទឹក សមាជិកសភាកូរ៉េ អគ្គលេខាធិការ AWCSG និងតំណាង UNDP បានពិភាក្សាលើស្វែងរកដំណោះ-ស្រាយរួម ពីបញ្ហាទឹក និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភាគីហ្វ៊ីលីពីន បានចុះហត្ថ-លេខារួមគ្នាលើឯកសារ លក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
  2. សម្តេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតផុតអាណត្តិរបស់ឥណ្ឌូណេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការទូតល្អ និងសម្លឹងឃើញពីវឌ្ឍនភាពបន្តនៃប្រទេសទាំងពីរ។ ប្រភព៖ CEN
  3. គណបក្សប្រជាជន បានបង្ហាញជំហរជាថ្មីចំពោះការគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្រានចោលការចោទប្រកាន់ទាំងឡាយរបស់គណបក្សប្រឆាំង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តលើកទឹកចិត្តឱ្យវិនិយោគិនទីម័រមកបណ្តាក់ទុននៅកម្ពុជា និងបានប្រកាសជំហរគាំទ្រទីម័រក្នុងការក្លាយជាសមាជិកវេទិកាសេដ្ឋកិច្ចពិភពលោក។ ប្រភព៖ Fresh News 
  2. កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងបើកកិច្ចប្រជុំ ជុំទី៣ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នាខែកុម្ភៈ និងគ្រោងបញ្ចប់ជាផ្លូវការនៅខែមីនា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងសេដ្ឋកិច្ច បានជ្រើសរើសធនាគារជាតិ និងផ្សារមូលបត្រកម្ពុជា ជាភ្នាក់ងារបោះផ្សាយមូលបត្របំណុលរដ្ឋក្នុងទឹកប្រាក់ ២០០លានដុល្លារ ដែលនឹងចាប់ផ្តើមពីខែមករា នេះតទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានមានប្រសាសន៍ថា ពេលកម្ពុជារីកចម្រើនខ្លាំង មានវិស័យសំខាន់ចំនួន ០៣ ដូចជាវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។  ប្រភព៖ AMS News 
  2. អាជ្ញាធរមីន និងភាគីអាមេរិក បានពិភាក្សាការងារ និងបានបង្ហាញសុទិដ្ឋិនិយមថាអាចនឹងសម្រេចបាននូវគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ លើការអនុវត្តគម្រោងកែលម្អផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រភព៖ ខ្មែរថាមស៍