• By admin
  • Monday April 26th, 2021

“ប្រក្រតីភាពតាមគន្លងថ្មី”៖ របត់បណ្តោះអាសន្ន ឬទៅរកសណ្តាប់ធ្នាប់ថ្មី?

“ប្រក្រតីភាពតាមគន្លងថ្មី”៖ របត់បណ្តោះអាសន្ន ឬទៅរកសណ្តាប់ធ្នាប់ថ្មី?

“ប្រក្រតីភាពតាមគន្លងថ្មី”៖ របត់បណ្តោះអាសន្ន ឬទៅរកសណ្តាប់ធ្នាប់ថ្មី? 1024 536 Cambodia Development Center

អ្នកនិពន្ធ

លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

ក្នុងរយៈពេលជិត២សបា្ដហ៍នៃការអនុវត្តវិធានការបិទខ្ឌប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងស្រុង ក៏ដូចជាការផ្អាកការធ្វើដំណើរ ក្នុងន័យកាត់បន្ថយការរីករាលដាលជាសហគមន៍នៃជំងឺកូវីដ១៩ ភាពច្របូកច្របល់មួយចំនួនបានកើតមានឡើង ហើយគឺចេញពីអ្នកទទួលរងផលប៉ះពាល់នៃការអនុវត្តវិធានការនេះ។ ពួកគេអះអាងថា ពួកគេកំពុងជួបវិបត្តិមួយចំនួនដូចជាវិបត្តិហិរញ្ញវត្ថុ ស្បៀងអាហារ និងបញ្ហាផ្លូវចិត្ត។ ចាប់តាំងពីវិបត្តិដែលលេចចេញជារូបរាងច្បាស់ ទាំងនៅក្នុងកម្រិតអន្តរជាតិ ក៏ដូចជានៅកម្ពុជា វាក្យសព្ទ “ប្រក្រតីភាពតាមគន្លងថ្មី” ត្រូវបានគេប្រើប្រាស់ ដើម្បីសម្រួលអារម្មណ៍ថា យើងនឹងមានសុវត្ថិភាពគ្រប់គ្រាន់។ តែរហូតមកទល់ពេលនេះ ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ មិនទាន់មានសុវត្ថិភាពនៅឡើយទេ។ គេអាចនិយាយបានថា នេះប្រហែលជាបណ្តាលមកពីបញ្ហាដែលថា មនុស្សគ្រប់គ្នាមិនទាន់មានសមត្ថភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់សម្រាប់អនុវត្ត “ប្រក្រតីភាពតាមគន្លងថ្មី” នេះ ដើម្បីធានាដំណើរការធម្មតានៃជីវភាពសង្គមឡើងវិញ។ តើ “ប្រក្រតីភាពតាមគន្លងថ្មី” នេះជា “ប្រក្រតីភាពបណ្តោះអាសន្ន” ឬជា “របត់ទៅរកសណ្តាប់ធ្នាប់ថ្មី”?

ទាញយកជាភាសាខ្មែរ