• By admin
  • Monday October 3rd, 2022

MORNING NEWS BREIF [OCTOBER 03, 2022]

MORNING NEWS BREIF [OCTOBER 03, 2022]

MORNING NEWS BREIF [OCTOBER 03, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋសភា បានបើកកិច្ចប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ប្រភព៖ Fresh News
  2. អាស៊ាន និងរុស្ស៊ី បានពិភាក្សាលើទិដ្ឋភាពសេដ្ឋកិច្ចក្នុងការផ្លាស់ប្តូរទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនៃយុគសម័យឌីជីថលរបស់ភាគីទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងការពារជាតិ បានបញ្ជាក់ថាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានខាងមុខនេះ នឹងមានការចូលរួមពីប្រទេសមហាអំណាច ដើម្បីពិភាក្សាពីបញ្ហាដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជំហររបស់កម្ពុជាសាជាថ្មី ថាមិនគាំទ្រប្រទេសណាដែលប្រើប្រាស់អាវុធ និងសកម្មភាពផ្សេងៗ ដើម្បីរំលោភបំពានដែនអធិបតេយ្យរបស់ប្រទេសដទៃឡើយ។ ប្រភពវិទ្យុបារាំងអន្តរជាតិ
  2. រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គរាជទូតរុស្ស៊ីប្រចាំកម្ពុជា បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិ-បត្តិការក្នុងវិស័យយោធា ជាពិសេសការហ្វឹកហ្វឺនសមត្ថភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចតេជោ បញ្ជាក់ថាក្នុងអំឡុងពេលវិបត្តិកូវីដ១៩ រដ្ឋាភិបាល បាននិងកំពុងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ សរុបទឹកប្រាក់ជាង ៨០០លានដុល្លារ។ ​ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា វិស័យឯកជន និងអាជីវកម្មផ្ទាល់ខ្លួន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ គ្រឹះស្ថានអង្គរ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស ចូលទស្សនាប្រាសាទអង្គរវត្តមានចំនួន១៣៤.១៥២នាក់ និងរកចំណូលបាន ៥,៣៦លានដុល្លារ។ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថាខេត្តកំពង់ធំជាភូមិសាស្ត្រដែលប្រកបដោយសក្តានុពល និងការអភិវឌ្ឍសម្រាប់វិនិយោគ ជាពិសេសការវិនិយោគលើដី ដើម្បីទាញយកផលិតផលកសិកម្ម។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. រដ្ឋាភិបាល បានប្រកាសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា​ ​ព្រះបាទ នរោត្តម​ ​សី​ហ​នុ ​ព្រះ​បរម​រត​ន​កោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ដើម្បីប្រារព្ធខួបសោយទីវង្គត និងរម្លឹកថ្ងៃប្រសូតរបស់ទ្រង់។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន នឹងដឹកនាំកិច្ចប្រជុំឧត្តមមន្ដ្រី​បរិស្ថាន​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ​នៅខេត្ដ​សៀមរាប ​ចាប់ពី​ថ្ងៃទី ៣-៧ ខែតុលា ឆ្នាំ​២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍ការអនុវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ប្រភព៖ Fresh News