MORNING NEWS BRIEF [AUGUST 17, 2023]

MORNING NEWS BRIEF [AUGUST 17, 2023]

MORNING NEWS BRIEF [AUGUST 17, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអឺរ៉ុ​ប បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាព​នៃទំនាក់ទំនងការទូត ដែលបានរួមចំណែកដល់ភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទសកលថ្មី។ ប្រភព៖ AMS News
  2. រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងឯកភាពលើការដាក់ចេញយន្តការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ ដែលមានលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. ប្រធាន ACU បានជំរុញសមាជិកអាស៊ាន-ផេក ឱ្យបន្តរួមគ្នាគាំទ្រលើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅក្នុងតំបន់អាស៊ាន។ ប្រភព៖ Fresh News 
  2. រដ្ឋលេខាធិការក្រសួងការបរទេស និងប្រតិភូឥណ្ឌូណេស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងឯកភាពលើការដាក់ចេញយន្តការគាំទ្រដល់វិស័យអាទិភានានា សម្រាប់ប្រយោជន៍រួម។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. គ.ជ.ប គ្រោងនឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី​ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីទូទាំងប្រទេស ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នាក្នុងការរៀបចំឡើងវិញនូវអនុស្សរណៈយោគយល់ ស្តីពីការធ្វើពាណិជ្ជកម្មក្នុងបរិមាណអង្ករ រហូតដល់ ២៥ម៉ឺនតោន/មួយឆ្នាំ សម្រាប់រយៈពេល ៤ឆ្នាំ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ត្រឹមខែកក្កដានៃឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១,៦ពាន់លានដុល្លារ កើនឡើង ២០,៦%  បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងទេសចរណ៍ បានបង្ហាញថាត្រឹមរយៈពេល៧ខែនៃឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា រយៈពេល ១០ឆ្នាំ ជាតំណាង រាស្ត្រខេត្តកំពង់ស្ពឺ ឯកឧត្តមបានទទួលក្តីស្រលាញ់និងមានឱកាសរួមចំណែកដល់ការអភិវឌ្ឍ និងកសាងខេត្តឱ្យរីកចម្រើន។ ប្រភព៖ ស្ថានីយទូរទ្សន៍ បី ធី វី 
  2. ស៊ីម៉ាក់ និងជប៉ុន បានចុះអនុស្សរណៈ ដែលមានទឹកប្រាក់ជាង ៤៣.៧១៤ដុល្លារ សម្រាប់អនុវត្តគម្រោងបោសសម្អាតមីតោនតាមសហគមន៍ នៅក្នុងខេត្តបាត់ដំបង។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋាភិ​បាល ​បាននិងកំពុងយកចិត្តទុកដាក់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនយោជិតផ្នែកវាយនភណ្ឌ និងកាត់ដេរ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។ ប្រភព៖ AMS News