MORNING NEWS BRIEF [AUGUST 8, 2023]

MORNING NEWS BRIEF [AUGUST 8, 2023]

MORNING NEWS BRIEF [AUGUST 8, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ ក្នុងនាមជាប្រធានបក្សប្រជាជននឹងជួបជាមួយសមាជិករដ្ឋាភិបាលអាណត្តិចាស់ និងរដ្ឋាភិបាលថ្មី ដើម្បីពិភាក្សាលើការដឹកនាំអាណត្តិថ្មីដោយម៉ាស៊ីនដឹកនាំថ្មី នាថ្ងៃទី១០ សីហា។ ប្រភព៖ Fresh News 
  2. តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.បនាទីក្រុងញូវយ៉ក បាន​រំលេច​ពីសា​រៈ​សំខាន់​នៃ​ការកសាង​សន្តិភាព សន្តិសុខ និង​ការទប់ស្កាត់​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះ​ទុរភិក្ស និង​អសន្តិសុខ​ស្បៀងអាហារ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានជំរុញការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាជិកអាស៊ាន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញានឹងបម្រើប្រទេសជាតិ ប្រកប ដោយទំនួលខុសត្រូវខ្ពស់ បន្តការពារឯក​រាជ្យជាតិ អធិប​តេយ្យ ការពារដាច់ខាតនូវរាជបល្ល័ង្ក និង​របប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី។ ប្រភព៖ AMS News
  3. ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងថា ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែល​​ត្រួសត្រាយពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុវត្តគម្រោងវិនិយោគថ្មីចំនួន ០៩បន្ថែម ដែលមានទឹកប្រាក់ជាង ៧៧,៤លានដុល្លារ និងបង្កើតឱកាសការងារជាង ១ម៉ឺនកន្លែង។ ប្រភព៖ AMS News 
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅប្រទេសសិង្ហបុរីសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤១៥លានដុល្លារ កើនឡើង ៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ កម្ពុជា បាននាំចេញអង្ករសរុបចំនួន ៣៦២.៧០៨តោន ដែលមានទឹកប្រាក់ប្រមាណ ២៥៣លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ បានប្រកាសពីការផ្តល់ថវិកាគាំទ្រគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់វប្បធម៌ការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត ឱ្យស្របតាមសកលភាវូបនីយកម្ម។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងទេសចរណ៍ បានដាក់អនុវត្តផែនការមេអភិវឌ្ឍវិស័យទេស-ចរណ៍ខេត្តកែប ដើម្បី​ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍​ ដោយធានាបានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. គិតត្រឹមថ្ងៃទី៤​ ខែសីហា ឆ្នាំ២០២៣ គ.ជ.គ.ម បានបង្ហាញថា ស្ថានភាពទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១២.០៤៤គ្រួសារ និងមានករណីស្លាប់ចំនួន ០២ករណី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍