MORNING NEWS BRIEF [DECEMBER 06, 2022]

MORNING NEWS BRIEF [DECEMBER 06, 2022]

MORNING NEWS BRIEF [DECEMBER 06, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា នឹងមិនបញ្ជូនប្រសិតពិសេសអាស៊ានទៅកាន់មីយ៉ាន់ម៉ាទៀតទេ ដោយសារតែបញ្ហាពេលវេលា ខណៈភាពជាប្រធានកម្ពុជានឹងជិតត្រូវបានបញ្ចប់។  ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានរម្លឹកដល់ប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជី បោះឆ្នោតថ្មី ឱ្យរួសរាន់ទៅចុះឈ្មោះគ្រប់ៗគ្នា ខណៈយុទ្ធនាការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត នឹងបញ្ចប់ក្នុងរយៈពេល ២ថ្ងៃ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. គ.ជ.ប បានរម្លឹកដល់ប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជី បោះឆ្នោតថ្មី ឱ្យរួសរាន់ទៅចុះឈ្មោះគ្រប់ៗគ្នា ខណៈយុទ្ធនាការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត នឹងបញ្ចប់ក្នុងរយៈពេល ២ថ្ងៃ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
ព័ត៌មាននយោបាយ
  1. កម្ពុជា និងស្លូវ៉ាគី​ បានបង្ហាញជំហរទំនាក់ទំនងការទូតស្របគ្នា និងជំហរគាំទ្រគ្នាក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីឆ្លើយតបការនឹងដោះស្រាយបញ្ហាប្រឈមជារួម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. នាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា និងសហប្រធានមជ្ឈមណ្ឌលរក្សាសន្តិភាព បានជួបពិភាក្សាលើការចាប់ផ្តើមគម្រោងបញ្ជូនកម្លាំងយោធិនារីទៅបេសកកម្មរក្សាសន្តិភាព អ.ស.ប។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណៈកម្មការនយោបាយនៃសភាប្រើប្រាស់ភាសាបារាំង បានបង្ហាញអំពីឆន្ទៈ ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅកម្ពុជា និងស្នើកិច្ចសហប្រតិបត្តិការជាផ្លូវការរវាង APF និងអាយប៉ា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម និងពាណិជ្ជករអាមេរិក បានពិភាក្សាការងារ និងបង្ហាញពីឆន្ទះខ្ពស់ក្នុងការវិនិយោគដោយផ្ទាល់ ដើម្បីនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអាមេរិក និងពិភពលោក។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. កម្ពុជា និងជប៉ុន បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីការអភិវឌ្ឍវិស័យអាទិភាពជាច្រើន ជាពិសេសក្នុង វិស័យកសិកម្ម។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងជប៉ុន បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីការអភិវឌ្ឍវិស័យអាទិភាពជាច្រើន ជាពិសេសក្នុង វិស័យកសិកម្ម។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. អាជ្ញាធរមីន បានអំពាវនាវដល់ប្រទេសដៃគូសហប្រតិបត្តិការ ឱ្យបន្តគាំទ្រការងារសម្អាតមីន ក្នុងគម្រោងបោសសម្អាត​មីន​ក្រោម​ការ​គាំទ្រ​ពី​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋាភិបាលជប៉ុន បានផ្តល់ហរិញ្ញប្បទានឥតសំណងជាទឹកប្រាក់ចំនួន ១៨៦.៨៥៦ដុល្លារដល់កម្ពុជា សម្រាប់ការសាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ នៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទូតិយ្យភូមិឆ្នាំ២០២២នេះ មានការតឹងរឹងដូចមុនបិរបទកូវីដ១៩ ដើម្បីធានាគុណភាពអប់រំនៅកម្ពុជា។ ​ប្រភព៖ វិទ្យុបារាំងអន្តរជាតិ