MORNING NEWS BRIEF [DECEMBER 07, 2022]

MORNING NEWS BRIEF [DECEMBER 07, 2022]

MORNING NEWS BRIEF [DECEMBER 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងជប៉ុន បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងទ្វេភាគី និងបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣។  ប្រភព៖ ខ្មែរថាមស៍
  2. បណ្តាសមាជិក SEACEN បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិ- បត្តិការក្នុងតំបន់តាមរយៈសហគមន៍ស៊ាសិន ដើម្បីរួមចំណែកដល់ការជំរុញ និងស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ Fresh News 
  3. បណ្តាសមាជិក SEACEN បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិ- បត្តិការក្នុងតំបន់តាមរយៈសហគមន៍ស៊ាសិន ដើម្បីរួមចំណែកដល់ការជំរុញ និងស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ Fresh News 
ព័ត៌មាននយោបាយ
  1. ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន២០២២ បានរួមចំណែកយ៉ាងល្អដល់ ស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. គ.ជ.ប បានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ Fresh News
  3. រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីតុលាការ ត្រូវបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមភារកិច្ចច្បាប់ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់យុត្តិធម៌។ ប្រភព៖ CEN
ព័ត៌មានសេដ្ឋកិច្ច 
  1. ADB បានអនុម័តប្រាក់កម្ចីផ្នែកលើគោលនយោបាយចំនួន ៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែង ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជា មួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌា និងគុយបា ស្តីពីសក្តានុពលវិស័យ កសិកម្ម និងការនាំចេញកសិផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ធនាគារសហគ្រាសធុនតូច និងមធ្យម បានផ្តល់ហរិញ្ញប្បទានក្នុងទឹកប្រាក់ប្រមាណ ៤២៣លានដុល្លារ ជូនដល់សហគ្រាស SMEs ប្រមាណ ៣.១៦៥សហគ្រាស។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ បានបង្ហាញថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានប្រព្រឹត្ត និងបញ្ចប់ទៅយ៉ាងរលូនប្រកបដោយសណ្តាប់ធ្នាប់ល្អ និងការការពារសន្តិសុខត្រឹមត្រូវ។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា បានស្នើការគាំទ្រពីដៃគូសហការក្នុងការរៀបចំសិក្ខាសាលាវិស្វករឌីជីថលអាស៊ានឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យវិស្វកម្ម និងសេដ្ឋកិច្ចសង្គម។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសុខាភិបាល បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមទប់ស្កាត់ និងការពារការចំលងជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល