MORNING NEWS BRIEF [DECEMBER 15, 2022]

MORNING NEWS BRIEF [DECEMBER 15, 2022]

MORNING NEWS BRIEF [DECEMBER 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន២០២២ បានបញ្ជាក់ពីអាទិភាពសំខាន់ៗមួយចំនួន ដើម្បីជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប។   ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើដល់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ បន្តគាំទ្រកម្ពុជា ក្នុងការងារបោសសម្អាតមីន ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ឆ្នាំ២០២៥។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអ៊ីតាលីថ្មី បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមក្នុងវិស័យវិនិយោគ និងធុរកិច្ច ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ៤០០លានដុល្លារ។ ប្រភព៖ AMS
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីស្វែងរកស្ថិរភាព និងសន្តិភាពនៅអ៊ុយក្រែន។ ប្រភព៖ ខ្មែរថាមស៍
  2. ត្តមសេនីយ៍ឯក​ បណ្ឌិត ហ៊ុន ម៉ាណែត និងនាយសេនាធិការរងកងទ័ពជើងគោករុស្ស៊ី បានជួបពិភាក្សាលើការពង្រឹងកិច្ចសហ-ប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។ ប្រភព៖ AMS 
  3. គណបក្សភ្លើងទៀន បានស្នើជប៉ុនឱ្យបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ នៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមខែទី១១នៃឆ្នាំ២០២២ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារពិភពលោក ក្នុងទំហំទឹកប្រាក់ប្រមាណ ២០,៤ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. កម្ពុជា និងអូស្ត្រាលី នឹងចុះហត្ថលេខាលើគម្រោងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលមានទំហំទឹកប្រាក់ ៦៥លានដុល្លារ សម្រាប់អនុវត្តផែនការសេដ្ឋកិច្ចរយៈពេល ០៥ឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់វិនិយោគិនអឺរ៉ុប ឱ្យផ្តល់អាទិភាពដល់តំបន់អាស៊ាន ជាគោលដៅសម្រាប់ការវិនិយោគ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាជំងឺកូវីដ១៩ បានក្លាយជាឱកាសថ្មីមួយសម្រាប់កម្ពុជា ក្នុងការពង្រីកបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថាការលុបបំបាត់ការលាងសម្អាតលុយក្នុងវិស័យព្រៃឈើ និងជលផលជាការងារអាទិភាព ដើម្បីលើកស្ទួយការអភិរក្សធនធានធម្មជាតិដោយនិរន្តរភាព។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ស.ស.យ.ក. និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំលើការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។ ប្រភព៖ ខ្មែរថាមស៍