MORNING NEWS BRIEF [DECEMBER 22, 2022]

MORNING NEWS BRIEF [DECEMBER 22, 2022]

MORNING NEWS BRIEF [DECEMBER 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតប្រធានអាស៊ាន ២០២២ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការ លើការពន្លឿនវឌ្ឍនភាពការអនុវត្តគោលការណ៍ 5PC តបតាមការអញ្ជើញរបស់ថៃ ។  ប្រភព៖ ៖ Fresh News 
  2. ប្រធានរាជបណ្ឌិត្យសភា បានលើកឡើងថា អាស៊ានគួរបង្កើតគោលនយោបាយស្បៀងអាហារតែមួយ ដើម្បីទប់ទល់នឹងវិបត្តិស្បៀងអាហារសាកល ជាពិសេសឥទ្ធិពលរបស់មហាអំណាច។ ប្រភព៖ Fresh News 
  3. ជប៉ុន បានបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគីជប៉ុន-អង្គការសហប្រជាជាតិ-កម្ពុជា ស្តីពី ការបណ្តុះបណ្តាលវិស្វកម្មគ្រឿងយន្តធុនធ្ងន់ ឆ្នាំ២០២៧។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ នឹងបញ្ចប់ភារកិច្ចជាប្រធានអាស៊ាន​ក្នុងរយៈពេល ០៨ថ្ងៃ និងបានថ្លែងអំណរគុណដល់សមាជិក និងដៃគូទាំងអស់ដែលបានគាំទ្រកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំដោយជោគជ័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាទទួលបាន ក្នុងការអភិវឌ្ឍសង្គមជាតិប្រកប ដោយសន្តិភាព ក្រោយពីការងើបឡើងវិញពីសង្គ្រាមស៊ីវិល។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោ បានបដិសេធការលើកឡើងរបស់បក្សប្រឆាំងថា សម្តេច បានលួចតួនាទីជាប្រធានអាស៊ាន ដែលការលើកឡើងនេះមិនមានមូលដ្ឋានយល់ដឹងច្បាស់នៃអាណត្តិធម្មនុញ្ញអាស៊ាន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារពិភពលោក បានផ្តល់ឥណទានក្នុងទឹកប្រាក់ប្រមាណ ២៧៤លានដុល្លារ ដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីរងគ្រោះដោយវិបត្តិកូវីដ១៩ អស់រយៈពេល ០២ឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ស្ថិតក្នុងទឹកប្រាក់ ១.៧៨៩ លានដុល្លារ កើនឡើង ១៣,១១% ដែលការនាំចេញកម្ពុជាមានអត្រា ៥៩,៧៦%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា បាននាំចេញផ្លែមៀនស្រស់ទៅលក់ជាផ្លូវការលើទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba បន្ទាប់ពីឆ្លងកាត់ការពិនិត្យលើភូតគាមអនាម័យ និងស្តង់ដារសុវត្ថិភាព។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. មជ្ឈមណ្ឌលកម្ពុជា៤.០ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ «ផ្សារបច្ចេកវិទ្យាខ្មែរ» ដែលនឹងក្លាយជាថ្នាលឌីជីថលសម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច-សង្គម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  2. ក្រសួងមហាផ្ទៃ នឹងផ្សព្វផ្សាយយន្តការថ្មីនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានពង្រីកវិសាលភាពពីកម្រិតរដ្ឋាភិបាល ដល់ការអនុវត្តក្នុងកម្រិតក្រសួង និងស្ថាប័ន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងមហាផ្ទៃ គ.ជ.ប.ជ និងរដ្ឋបាលខេត្តកណ្តាល បានពិភាក្សា និងចែករំលែកបទពិសោធន៍ ស្តីពី យន្តការ និងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់។ ប្រភព៖ ខ្មែរថាមស៍