MORNING NEWS BRIEF [DECEMBER 23, 2022]

MORNING NEWS BRIEF [DECEMBER 23, 2022]

MORNING NEWS BRIEF [DECEMBER 23, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាភាពជាប្រធានអាស៊ានរបស់កម្ពុជានឹងត្រូវបញ្ចប់ ប៉ុន្តែកម្ពុជាប្តេជ្ញាបន្តរួមចំណែកជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហារួមគ្នា។  ប្រភព៖ ៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងការបរទេស បានបង្ហាញឯកសារកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីការផ្លាស់ប្តូរទស្សនៈ​លើការស្វែងរកយុទ្ធសាស្ត្រ ដោះស្រាយ និងផ្លូវឆ្ពោះទៅរកភាពប្រក្រតីឡើងវិញនៅមីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍ ជាពិសេសការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានឹងធ្វើការតាមផ្លូវច្បាប់ លើបុគ្គលដែលចោទប្រកាន់គណបក្សប្រជាជន ថាបានលួចសន្លឹកឆ្នោតដើម្បី​លុបបំបាត់​ចោល​នូវ​វប្បធម៌​លួច​សន្លឹកឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ 
  2. គ.ជ.ប បានបើកកិច្ចប្រជុំពិនិត្យសម្រេចលើយោបល់របស់ភាគីពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត នីតិកាលទី៧​ ឆ្នាំ២០២៣។ ​ប្រភព៖ Fresh News 
  3. អគ្គស្នងការនគរបាលជាតិ បានធ្វើការបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកអធិប្បាយលើបណ្តាញសង្គម ដែលចោទប្រកាន់ស្ថាប័នថាជាអ្នកជួញដូរគ្រឿងញៀន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោ មានប្រសាសន៍ថា ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេស-ចរណ៍កម្ពុជា តាមរយៈការកាត់បន្ថយពេលវេលា និងសន្សំថវិកា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៧០លានដុល្លារ កើនឡើង ១៩% ធៀបនឹងឆ្នាំមុន។ ប្រភព៖ AMS News 
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អនុ-សាសន៍ណែនាំដល់ប្រជាពលរដ្ឋ ក្នុងទិសដៅកែទម្រង់កសិកម្ម ដោយកាត់បន្ថយថ្លៃដើម និងពង្រឹងភាពធន់របស់កសិករ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសង្គម
  1. កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ តាមរយៈការផ្តល់ជំនួយជាមូល-និធិ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់សិស្សានុសិស្សឱ្យពិចារណាចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីទទួលបានឱកាសការងារខ្ពស់ និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ ប្រភព៖ Fresh News
  3. ក្រសួងអប់រំ បានចេញលទ្ធផលជាផ្លូវការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន​ ៩០.៩៥០ នាក់ ស្មើនឹង ៧២,៣៣%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍