• By admin
  • Thursday December 29th, 2022

MORNING NEWS BRIEF [DECEMBER 27, 2022]

MORNING NEWS BRIEF [DECEMBER 27, 2022]

MORNING NEWS BRIEF [DECEMBER 27, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាល់ឌីវ ដើម្បីបង្កើតទំនាក់ទំនងទេសចរណ៍និងពាណិជ្ជកម្ម និងប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំការងាររវាងគណបក្ស នាដើមឆ្នាំ២០២៣។  ប្រភព៖ ៖  ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោ ថ្លែងថាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតជំនឿទុកចិត្តលើគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ក្រោមជំនួយឥតសំណងនិងឥណទានសម្បទាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចតេជោ បានលើកឡើងថា កម្ពុជា បាននិងកំពុងសិក្សាបន្ថែមលើមធ្យោបាយ និងលទ្ធភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូអភិវឌ្ឍន៍នានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរួមចំណែកដល់អាស៊ាន រួមមានការចូលជាធរមាននៃ RCEP និងការចុះហត្ថលេខាលើឯកសារ DOC ជាដើម។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោ បានថ្លែងថាគណបក្សប្រជាជន បានរៀបចំយុទ្ធ-សាស្ត្របំផ្លាញចោលគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ដែលនឹងជាគោលនយោបាយបក្សសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៨។ ប្រភព៖ Fresh News 
  3. គ.ជ.ប បានកំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកចំនួន ០៥ ដែលរដ្ឋាភិបាល សម្រេចបង្កើតថ្មី​ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១០ បន្ថែមទៀត ដែលមានទំហំទឹកប្រាក់ប្រមាណ ៤៨,៧ លានដុល្លារ ដែលនឹងបង្កើតការងារ ៨.៦៨៥កន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងវៀតណាម បានពិភាក្សាលើលទ្ធភាពក្នុងការបើកឡើងវិញនូវជើងហោះហើរ កម្ពុជា-ដាណាង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័sយពាណិជ្ជកម្ម និងទេសចរណ៍។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងទេសចរណ៍ បានបង្ហាញថាក្នុងសប្ដាហ៍ទីបីនៃខែធ្នូ មានភ្ញៀវទេសចរប្រមាណ ៤៣៩.០៤៦នាក់ ធ្វើដំណើរកម្សាន្តតាមរមនីយ-ដ្ឋានទូទាំងប្រទេស ក្នុងនោះភ្ញៀវអន្តរជាតិមាន ៣៦.៦៩៩នាក់។  ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. ក្រសួងកសិកម្ម បានទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន ១លានកម្រិត ដែលជាអំណោយរដ្ឋាភិបាលចិន ដើម្បីរួមចំណែកដល់ការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។ ប្រភព៖ Fresh News
  2. ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម បានលើកឡើងថា សមិទ្ធផលដែលកម្ពុជាទទួលបានក្នុងស៊ីហ្គេមលើកទី៣១ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ។ ប្រភព៖ ខ្មែរថាមស៍
  3. អង្គការ WWF បានអំពាវនាវដល់ភាគីពាក់ព័ន្ធ​ឱ្យ​ពង្រឹង​ការអ​នុវត្តច្បាប់​ ​ដើម្បី​ការពារ​សត្វ​ផ្សោត​ ​ចៀស​វាង​ការ​ស្លាប់ផុតពូជ​ដោយសារ​ការនេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​។ ប្រភព៖ ភ្នំពេញ​ប៉ុស្តិ៍