• By admin
  • Monday January 2nd, 2023

MORNING NEWS BRIEF [DECEMBER 28, 2022]

MORNING NEWS BRIEF [DECEMBER 28, 2022]

MORNING NEWS BRIEF [DECEMBER 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងស្រីលង្កា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។  ប្រភព៖ ៖ ខ្មែរថាមស៍
  2. ឯកឧត្តម អូស្មាន ហាស្សាន់ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អាល់ហ្សេរីប្រចាំកម្ពុជា បានពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ Fresh News 
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើស្ថាប័នតុលាការឱ្យធ្វើការត្រឹមត្រូវតាមនីតិវិធីច្បាប់មុនការចាប់ខ្លួនមនុស្ស ក្នុងការដោះស្រាយសំណុំរឿងរដ្ឋប្បវេណី។ ប្រភព៖ AMS
ព័ត៌មាននយោបាយ
  1. ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានពិភាក្សាការងា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការសន្តិភាពនៅតាមព្រំដែន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោ​ បានដាក់បញ្ចូលបន្ថែមនូវគោលនយោបាយចំនួន ០៣ និងយុទ្ធសាស្ត្រ DIFID ០៥ ទៅលើគោលនយោបាយឈ្នះ-ឈ្នះ ក្នុងការស្តារសន្តិភាពជាតិ ក្រោយងើបចេញពីសង្គ្រាម។ ប្រភព៖ Fresh News
  3. រាជបណ្ឌិត្យសភាកម្ពុជា និងក្លឹបអ្នកកាសែត បានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ក្នុងដំណើរការបោះឆ្នោត ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់វិនិយោគចំនួន ៣.៨២៧ ដែលមានទំហំទឹកប្រាក់ប្រមាណ ២,៦៣ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  2. តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ទទួលបានគម្រោងវិនិយោគចំនួន ០៤ ដែលមានទំហំទឹកប្រាក់ចំនួន ១៦,៣លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. ធនាគារពិភពលោក បានលើកឡើងថាវិស័យអចលនទ្រព្យពាណិ-ជ្ជកម្មនៅកម្ពុជា នឹងប្រឈមការកើនឡើងនៃហានិភ័យដែល បណ្តាលមកពីលក្ខខណ្ឌហិរញ្ញវត្ថុមានភាពតឹងតែង។ ប្រភព៖  ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរៀបចំដែនដី ខិតខំពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបាន ១០០% នៅក្នុងឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបាន ៩៦.២%។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កងពលអន្តរាគមន៍លេខ៣ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិន ពីយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរាជរដ្ឋាភិបាល។ ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ បានដាក់ចេញវិធានការថ្មីសម្រាប់ឆ្នាំ២០២៣ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងត្រួតពិនិត្យដេប៉ូឈើទូទាំងប្រទេស។ ប្រភព៖ ខ្មែរថាមស៍