MORNING NEWS BRIEF [DECEMBER 29, 2022]

MORNING NEWS BRIEF [DECEMBER 29, 2022]

MORNING NEWS BRIEF [DECEMBER 29, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ណែនាំដល់អគ្គលេខា-ធិការអាស៊ានថ្មី ឱ្យបន្តពង្រឹងទំនាក់ទំនងអាស៊ាន និងអន្តរសភាអាស៊ានកាន់តែជិតស្និទ្ធ សកម្ម និងរស់រវើកបន្ថែមទៀត។  ប្រភព៖ ៖ ខ្មែរថាមស៍
  2. អាជ្ញាធរមូលដ្ឋានកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសុខាភិបាល ដើម្បីពង្រឹងទំនាក់ទំនងការទូត និងប្រពៃណី។ ប្រភព៖  ខ្មែរថាមស៍
  3. ក្រសួងកសិកម្ម បានបញ្ជាក់ថាតុលាការអាមេរិកបានដោះលែង លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ប្រភព៖ Fresh News 
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានថ្លែងថានយោបាយឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព បូរណភាពដែនដី អធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រភព៖ Fresh News
  2. ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម និងប្រធានាធិបតីវៀតណាម បានជួបពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ 
  3. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលការផ្ទេរទីតាំងអតីតសាលាក្តីខ្មែរក្រហម មកនៅក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ជាសក្ខីភាពនៃការបិទដំណើរការសាលាក្តីខ្មែរក្រហម។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. ឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា បាននាំចេញផ្លែមៀនស្រស់ប្រមាណ ២.៦០០តោន ទៅកាន់ទីផ្សារចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. GDT និងសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សា លើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធគយនៅចំពោះមុខសេដ្ឋកិច្ចសាកល និងការធ្វើ​ទំនើបកម្ម​ នៃ​ការងារ​បច្ចេកទេស​គយ និង​ប្រតិបត្តិការ​ផ្សេងៗ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសេដ្ឋកិច្ច បានចេញសារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលបានប្រសិទ្ធនាមជាច្បាប់ថវិកាជាតិ ដើម្បីមនុស្ស និងកំណើនសេដ្ឋកិច្ច។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. ក្រសួងមុខងារសាធារណៈ និងធនាគារដៃគូ​ បានដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការវៃឆ្លាត ដើម្បីឆ្លើយតបទៅនឹងនិន្នាការសង្គមឌីជីថលក្នុងប្រក្រតីភាពតាមគន្លងថ្មី។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលតម្រូវឱ្យអ្នកបើកបររថយន្តធំទាំងអស់ធ្វើតេស្តរកសារធាតុញៀន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងទេសចរណ៍​ បាននិងកំពុងដាក់ទិសដៅអភិវឌ្ឍន៍សមត្ថ-ភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងបរិបទថ្មី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍