• By admin
  • Thursday February 24th, 2022

MORNING NEWS BRIEF [February 24, 2022]

MORNING NEWS BRIEF [February 24, 2022]

MORNING NEWS BRIEF [February 24, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថាត្រូវផ្តល់អាទិភាពតែងតាំងដល់សមគមន៍ខ្មែរឥស្លាម ក្នុងដំណែងអភិបាលរងខេត្ត ស្រុក ឬខណ្ឌ ប៉ុន្តែមិនមែនជាកូតាដាច់ខាតឡើយ តែជាគោលនយោបាយដែលត្រូវយកចិត្តទុកដាក់។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ងប្រចាំកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគ និងរុករកប្រេង និងឧស្ម័ននៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានប្រកាសក្ស័យធនកាលពីឆ្នាំ២០២១ បន្ទាប់ពីបូមប្រេងបានជាង ៣០ម៉ឺនប៉ារែល។។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
  3. ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី បានជួបពិភាក្សាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងសារណការ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងគណៈប្រតិភូអម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងសិក្សាលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រជាពលរដ្ឋ ដែលជាអតីតអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិប្រមាណ ១១៣នាក់ ស្ម័គ្រចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានពិចារណាឃើញនូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ប្រភព៖ Fresh News
  3. កម្ពុជា នឹងបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការជ្រើសរើសអ្នកបម្រើការងារនៅតាមផ្ទះ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសប្រភព ដោយសារមានករណីរំលោភបំពានស្រ្តីបម្រើការងារតាមផ្ទះជាច្រើនក្នុងប្រទេសម៉ាឡេស៊ី​។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ភាគីទាំងពីរ បានពីភាក្សាលើវិស័យជាច្រើនរួមទាំងវិស័យការពារជាតិ និងផ្តោតសំខានលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  2. សហរដ្ឋអាមេរិក តាមរយៈ USAID  ផ្តល់ជំនួយក្នុងទឹកវ្រាក់ ១៥លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា នូវជំនាញក្នុងការប្រគួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង។ ប្រភព៖ AMS News
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី និងសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគរវាងប្រទេសទាំងពីរ។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. តាមប្រសាសន៍របស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាឆ្នាំ២០២១កន្លងមក ការិយាល័យច្រកចេញតែមួយ បានប្រមូលទឹកប្រាក់ប្រមាណ ២១លានដុល្លារ ពីរកាផ្តល់សេវារដ្ឋបាលជាច្រើនប្រភេទជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលស៊ីវិល គាំទ្រចំពោះដំណើរការប្រមូលចំណូលជូនរដ្ឋ និងខិតខំសន្សំការចំណាយ ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ១៩ ដែលប្រទេសជាតិកំពុងជួបបញ្ហាសេដ្ឋកិច្ច។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ ដាក់ទិសដៅការងារឆ្នាំ២០២២ បានប្រកាសដល់ម្ចាស់រថយន្តដែលមិនទាន់បង់ពន្ធ ប្រមាណ ៥ពាន់គ្រឿងស្មើនឹងប្រមាណ ៥២លានដុល្លារ​ មកធ្វើការបង់ពន្ធជាបន្ទាន់។ ប្រភព៖ កោះសន្តិភាព