MORNING NEWS BRIEF [JULY 14, 2023]

MORNING NEWS BRIEF [JULY 14, 2023]

MORNING NEWS BRIEF [JULY 14, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអាស៊ាន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១២នេះ និងប្តេជ្ញាលើកកម្ពស់សន្តិភាព សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា បានបញ្ជាក់ជំហរគាំទ្រឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន ២០២៣ ចំពោះកិច្ចខិតខំប្រឹងប្រែងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុច ស្តីពីមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អាស៊ាន និងរុស្ស៊ី បានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប រួមមានសិទ្ធិស្វ័យអធិបតេយ្យ បូរណភាពទឹកដី និងមិនគាំទ្រការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ ថ្លែងថា ក្រុមជ្រុលនិយមកម្ពុជាដែលប្រើប្រាស់ឈ្មោះលោក Pita និងទឹកដីថៃសម្រាប់ធ្វើសកម្មភាពប្រឆាំង គប្បីបញ្ឈប់សកម្មភាពនយោបាយដែលពឹងលើអ្នកដទៃមកបំផ្លាញជាតិខ្លួន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. MFAIC ច្រានចោលការទាមទាររបស់ក្រុមការងារ WGAD ទៅលើការដោះលែងទណ្ឌិតមួយរូប ថាពុំមានទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យ និងមិនតំណាងឱ្យអង្គការសហប្រជាជាតិនោះទេ។ ប្រភព៖ AMS News
  3. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពកម្ពុជា-ចិន ក្នុងហ្វឹកហ្វឺន និងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យការពារជាតិរបស់កម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមសប្តាហ៍ទី២នៃខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៩បន្ថែម ក្នុងទឹកប្រាក់ប្រមាណ ៧៧,៤លានដុល្លារ និងបង្កើតឱកាសការងារ ១៧.០២៩កន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញផលិតផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ៤០១.៦៩២.២៦៤,៨២ដុល្លារ ថយចុះ ២២,៥២%។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣៣១លានដុល្លារ ថយចុះ ៣០,៥% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កម្ពុជា និងអាស៊ាន ក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី៦ ​នៃ​បណ្ដាញ​ទីក្រុង​​ឆ្លាត​អាស៊ាន ​(ASCN) បានប្តេជ្ញា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​ប្រកប​​ដោយ​និរន្តរភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. របាយការណ៍កម្មវិធីអភិវឌ្ឍន៍នៃUN បានបង្ហាញអត្រាធ្លាក់ចុះគួរឱ្យកត់សម្គាល់​ នៃសន្ទស្សន៍ភាពក្រីក្រនៅកម្ពុជា ដែលថយពី៣៦,៧% នៅឆ្នាំ២០១៤ មកត្រឹម ១៦,៦%  ក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍