MORNING NEWS BRIEF [JULY 25, 2023]

MORNING NEWS BRIEF [JULY 25, 2023]

MORNING NEWS BRIEF [JULY 25, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ បានពិភាក្សាលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការវិនិយោគ និងវិស័យអាទិភាពនានា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងការបរទេស គូសបញ្ជាក់ពីភាពចាស់ទុំនៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូបនៃការបោះឆ្នោត។ ប្រភព៖ AMS News
  3. នាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ នាជំនួបជាមួយសម្តេច ស ខេង បានបញ្ជាក់ថា លោកទទួលបានបទពិសោធន៍ថ្មីៗពីការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបង្ហាញលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលគណបក្សប្រជាជនទទួលបាន ១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួល ៥អាសនៈ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អន្តរសភាអាស៊ាន វាយតម្លៃថាដំណើរការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ និងបានអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាទិដ្ឋភាពដ៏វិជ្ជមាន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  3. គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិឆ្នាំ២០២៣ ថាបានធ្វើឡើងដោយសេរី និងតម្លាភាព ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។​ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ ៧.១៣៩ពាន់លានដុល្លារ ខណៈការនាំចេញសម្រេចបាន ២.៤៨១ពាន់លានដុល្លារ កើនឡើង ៣៦%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា រំពឹងថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងជំរុញការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការបូប ស្របពេលដែលការនាំចេញទៅអឺរ៉ុប និងអាមេរិកមានការថយចុះ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញផលិតផលជ័រកៅស៊ូកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ ៣២៤លានដុល្លារ កើនឡើង ៤២,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងប្រៃសនីយ៍ បាននិងកំពុងផ្តោតលើអាទិភាពចំនួនបី ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយការពង្រឹងសម-ត្ថភាពសិស្ស និងនិស្សិត ពីកម្រិតបឋម ដល់ឧត្តមសិក្សា។ ប្រភព៖ AMS News
  2. យុវជនសង្កេតការណ៍ បានបង្ហាញថា​ ប្រជាពលរដ្ឋខ្មែរ មានការស្វែងយល់ពីការប្រើប្រាស់សិទ្ធិសេរីភាពកាន់តែប្រសើរ តាមរយៈការចូលរួមក្នុងការបោះឆ្នោត សម្រេចជោគវាសនាប្រទេសជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ថានឹងទទួលឥទ្ធិពលសម្ពាធទាប និងមានភ្លៀងធ្លាក់កម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦ កក្កដា ដល់ថ្ងៃទី១ សីហា។ ប្រភព៖ Fresh News