MORNING NEWS BRIEF [JUNE 05, 2023]
MORNING NEWS BRIEF [JUNE 05, 2023]
MORNING NEWS BRIEF [JUNE 05, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday June 5th, 2023
Monday June 5th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន នឹងមិនយកអធិបតេយ្យរបស់ប្រទេសទៅដោះដូរជាមួយការផ្តល់ជំនួយរបស់ប្រទេសណាមួយឡើយ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងកិច្ចប្រជុំ IISS លើទី២០ បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យភាគីជម្លោះវិលទៅរកតុចរចា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញពីបំណងក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងគ្រប់វិស័យអាទិភាពនានា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
ក្រសួងការពារជាតិកម្ពុជា និងចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ ដើម្បីពង្រឹងទំនាក់ទំនងទេ្វភាគីឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចប្រធានរដ្ឋសភា បានថ្លែងថាគណបក្សប្រជាជនប្តេជ្ញាបន្តជានិច្ចនូវសាមគ្គីភាពជាតិ រក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍសង្គមជាតិគ្រប់វិស័យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប បានបើកកិច្ចប្រជុំជាមួយគណបក្សនយោបាយ ដើម្បីពិភាក្សាលើការរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហគមន៍អឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចរចាជាមួយភាគីចិន ជប៉ុន កូរ៉េ និង ADB ឱ្យបន្តផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីគាំទ្រកម្ពុជា នៅពេលដែលកម្ពុជា នឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច។ ប្រភព៖ Fresh News
កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០២៣-២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រដ្ឋាភិបាល បានអនុញ្ញាតឱ្យមន្ត្រីរាជការ និងនយោជិត ឈប់សម្រាក់ចំនួន ០៣ថ្ងៃ ពីថ្ងៃទី២២-២៤ កក្កដា ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអំពិល
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថារដ្ឋាភិបាលតែងផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ASEAN Para Gameលើកទី១២ ប្រព្រឹត្តទៅក្នុងខណៈពេលដែលកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព និងស្មារតីរួបរួមគ្នាប្រកបដោយសុទិដ្ឋិនិយម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា