MORNING NEWS BRIEF [JUNE 20, 2023]

MORNING NEWS BRIEF [JUNE 20, 2023]

MORNING NEWS BRIEF [JUNE 20, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រថ្មី ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងហ្វ៊ីលីពីន បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងយោធានៃប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. តំណាងជាន់ខ្ពស់របស់កម្ពុជា និងប្រទេសចំនួន ០៧ផ្សេងទៀត បានពិភាក្សាគ្នា ដើំម្បីស្វែងរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដោយសន្តិវិធី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ បើទោះបីជាប្រឈមនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្តី ក៏រដ្ឋាភិបាលអាចដំណើរការកសាងសមិទ្ធផលថ្មីៗជាច្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នឹងបើកកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាល ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មុននឹងដាក់ជូនរដ្ឋសភាអនុម័ត។ ប្រភព៖ AMS News
  3. សម្តេចតេជោ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបន្តចុះបំពេញបេសកម្មចុះមូលដ្ឋានតាមរយៈការពង្រឹងកិច្ចការសំខាន់ៗដែលរាជរដ្ឋាភិបាលបានកំណត់ និងដាក់ចេញ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ០៦ ដែលមានទុនវិនិយោគប្រមាណ ១៣០លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៥ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសថៃ សម្រេចបាន ៤៨០លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណាដា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣៣២លានដុល្លារ ថយចុះជាង ៣០% បើធៀបនឹង២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានបន្តអភិវឌ្ឍ និងពង្រឹងវិស័យសុខាភិបាល ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពល្អចំពោះទេសចរដែលមកទស្សនាកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្រសួងសុខាភិបាល គ្រោងបង្កើតនាយកដ្ឋានថ្មីមួយសម្រាប់គ្រប់ គ្រងព័ត៌មាន និងទិន្នន័យរបស់អ្នកជំងឺ នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ការព្យាបាល។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនដំណឹង ពីស្ថានភាពធាតុអាកាស ថាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៣។ ប្រភព៖ Fresh News