• By admin
  • Thursday June 23rd, 2022

MORNING NEWS BRIEF [JUNE 23, 2022]

MORNING NEWS BRIEF [JUNE 23, 2022]

MORNING NEWS BRIEF [JUNE 23, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់រដ្ឋមន្ត្រីការពារជាតិជប៉ុនថា កម្ពុជាគាំទ្រកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុន ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងបន្ថែមទៀត។ ប្រភព៖ ខ្មែរថាមស៍ 
  2. រដ្ឋាភិបាល នឹងពង្រឹងបន្ថែមនូវការប្រមូលពន្ធក្នុងវិស័យផលិតផលស្រាបៀរ និងផលិតផលថ្នាំជក់ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋបាលខេត្តព្រះសីហនុ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានពិភាក្សាលើសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍ និងឱកាសវិនិយោគថ្មីៗរបស់ខេត្តព្រះសីហនុ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានលើកឡើងថា កម្ពុជាចង់ឃើញ សមុទ្រចិនខាងត្បូងជាតំបន់ដែលមានសន្តិភាព និងជំរុញភាគីពាក់ព័ន្ធពន្លឿនការចរចា COC។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា និងការអភិវឌ្ឍដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីការពារជាតិ មានប្រសាសន៍ថា កម្ពុជាមិនចង់ឃើញមានការបែងចែកណាមួយឡើយ និងបង្ហាញសុឆន្ទៈខ្ពស់ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមបណ្តាសមាជិក និងជាមួយដៃគូសន្ទនា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២១ពាន់លានដុល្លារ ឬ១២% សម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីមានការកើនឡើងនូវការវិនិយោគ និងល្បឿននៃផលិកម្ម។ ប្រភពAMS News  
  2. ធនាគារជាតិ បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៥%ក្នុងឆ្នាំ២០២២ ដោយការនាំចេញកសិផល ការដឹកជញ្ជូន ទូគមនាគមន៍ និងភាពប្រសើរឡើងនូវការវិនិយោគ។ ប្រភព៖  ខ្មែរថាមស៍
  3. ក្រុមហ៊ុន Walmart បានប្រកាសបញ្ជាទិញផលិតផលពីប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការងារ និងជីវភាពប្រជាជនកម្ពុជាឱ្យមានភាពប្រសើរជាងមុន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. អគ្គិសនីកម្ពុជា ជូនដំណឹងស្តីពីការអនុវត្តការជួសជុល ផ្លាស់ប្តូរ និងដំឡើងបរិក្ខារអគ្គិសនីនានា ដែលនឹងបង្កភាពរអាក់រអួលនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣-២៦។ ប្រភព៖ Fresh News 
  2. រាជរដ្ឋាភិបាល បានព្រាងផែនការជាតិទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ឆ្នាំ ដើម្បីកាត់បន្ថយអត្រាមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%បន្ថែម។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឱ្យកត់សម្គាល់ ​ក្នុងឆ្នាំ ២០២១-២០២២ បើធៀបនឹងរយៈពេល ៧-៨ឆ្នាំមុន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍