• By admin
  • Monday March 7th, 2022

MORNING NEWS BRIEF [March 07, 2022]

MORNING NEWS BRIEF [March 07, 2022]

MORNING NEWS BRIEF [March 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លើកទី៤៩ ដោយបានលើកឡើងថា ប្រជាធិបតេយ្យមិនមែនជាទំនិញនាំចេញ ឬនាំចូលទេ ប្រជាធិបតេយ្យគឺជាការរៀនសូត្រ កសាង និងពង្រឹកបន្តិចម្ដងៗ។ ប្រភព៖ ខ្មែរថាមស៍
  2. បន្ទាប់ពីបញ្ជប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា ប្រទេសម៉ាឡេស៊ី នឹងសិក្សាពីលទ្ធភាព ក្នុងការអនុវត្តច្រកទេសចរណ៍វ៉ាក់សាំងជាមួយប្រទេសថៃ នៅពាក់កណ្ដាលខែមីនា។ ប្រភព៖ ខ្មែរថាមស៍
  3. គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនចំនួន ១៤.៦៩៣.១៧៤ នាក់ ដែលក្នុងនោះរួមមានកុមារអាយុចាប់ពី ៣ឆ្នាំឡើង ដល់មនុស្សពេញវ័យ ១៨ឆ្នាំឡើង។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាព ការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីខិតខំប្រឹងប្រែងដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ FATF។ ប្រភព៖ ភ្នំពេញប៉ុស្តិ័
  2. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា នៅថ្ងៃទីមួយ នៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានពាក្យសុំរបស់បេក្ខជនជាង៥ម៉ឺននាក់ មកពី១៦គណបក្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ័
  3. ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងអំពីចំណុចគួរឱ្យកត់សម្គាល់ចំនួន០៤ ពាក់ព័ន្ធនឹងសំណុំរឿង លោក កឹម សុខា ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពផ្នែកច្បាប់ និងការអនុវត្តជាអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខ កម្ពុជាត្រូវបានគេរំពឹងទុកថានឹងជំរុញឱ្យមានការបើកទេសចរណ៍ក្នុងស្រុក និងទេសចរណ៍អាស៊ានឡើងវិញ ក៏ដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងប្រទេសប្រកបដោយសុវត្តិភាព។ ប្រភព៖ ខ្មែរថាមស៍
  2. យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមិនមានផលប៉ះពាល់ដល់ការនាំចេញស្រូវអង្ករកម្ពុជាទេ បន្ទាប់ពីមានការព្រួយបារម្ភពីផលរំខានដល់ខ្សែរសង្វាក់ផ្គត់ផ្គង់ដែលជាលទ្ធផលនៃសង្រ្គាម។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានកត់សម្គាល់ថា ផែនការយុទ្ធសាស្រ្តក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង និងការបូប នឹងបន្តទាក់ទាញវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យនេះ។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. គណៈកម្មាធិការអឺរ៉ុប គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ​១៧២លានដុល្លារ សម្រាប់អនុវត្តកម្មវិធីណែនាំពហុឆ្នាំដំណាក់កាលដំបូងឆ្នាំ២០២០-២០២៤ ដែលគាំទ្រលើវិស័យអប់រំ ការងារ និងអភិបាលកិច្ច។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋភិបាលជប៉ុន ឯកភាពផ្ដល់ថវិកាជាង ២៦ម៉ឺនដុល្លារក្រោមជំនួយឥតសំណង ដើម្បីគាំទ្រដល់ការដំឡើងឧបករណ៍សិប្បនិម្មិតរណប និងព្យាបាលដោយចលនាសម្រាប់សន្តិសុខមនុស្សជាតិ និងការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត។​ ប្រភព៖ ដើមអម្ពិល
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពផ្តល់ឱសថព្យាបាលកូវីដ១៩ Molnupiravir ដល់មន្រ្តីសុខាភិបាល និងមន្ត្រីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជួរមុខដែលបានឆ្លងជំងឺកូវីដ១៩ និងបានបញ្ជាក់ដោយតេស្ត PCR។ ប្រភព៖ ភ្នំពេញប៉ុស្តិ័