By admin
Monday March 14th, 2022
MORNING NEWS BRIEF [March 14, 2022]
MORNING NEWS BRIEF [March 14, 2022]
MORNING NEWS BRIEF [March 14, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday March 14th, 2022
Monday March 14th, 2022
ព័ត៌មានសំខាន់ៗ
នាវាកងស្វ័យការពារជប៉ុន នឹងចូលចតនៅកំពុងផែស្វយ័តអន្តរ-ជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនៈកិច្ចពីវឌ្ឍនភាព និងផ្លាស់- ប្ដូរបទពិសោធន៍ជាមួយទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។ ប្រភព៖ BTV News
អ្នកនាំពាក្យក្រសួងការបរទេស ច្រានចោលព័ត៌មានមិនពិត អំពីនារីជនជាតិថៃពាក់ព័ន្ធនឹងការជួញដូរសរីរាង្គ នៅកម្ពុជា ដែលបានចុះផ្សាយដោយសារព័ត៌មាន Thai Examiner។ ប្រភព៖ AMS News
គិតត្រឹមថ្ងៃទី១៣ ខែមីនា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ របស់កម្ពុជា សម្រេចបាន ៧.៦៣១.២១៣នាក់ និងដូសទី៤ សម្រេចបាន ១.០៧៩.៩០០នាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ក្រសួងព័ត៌មាន ច្រានចោលការផ្សាយព័ត៌មានមិនពិតដែលថាអាជ្ញាធររារាំងការថតរូបបាតុករក្រុមហ៊ុនណាហ្គាវើលដ៍ និងលើកទឹកចិត្តអ្នកសារព័ត៌មានគោរពវិជ្ជាជីវៈសារព័ត៌មាន។ ប្រភព៖ ទីភ្នាក់ងារសារពត៌មានកម្ពុជា
អនុប្រធានទី១នៃរដ្ឋសភា បានស្នើឱ្យមេឃុំបម្រើសេវាសាធារ-ណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារពត៌មានកម្ពុជា
កងយោធពលខេមរភូមិន្ទ នឹងចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីដើម្បីសេចក្ដីសុខប្រកបដោយសុខដុម» និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ ប្រភព៖ FRESH News
ព័ត៌មានសេដ្ឋកិច្ច
នាកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ កម្ពុជា និងសហ-ភាពអឺរ៉ុប ប្ដេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ និងពិភាក្សាលើយន្តការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ប្រធានសមាគមលើកស្ទួយម្រេចកំពត បានឱ្យដឹងថាក្រុមហ៊ុនរបស់សាធារណរដ្ឋឆែក បានចុះកិច្ចសន្យាទិញម្រេចកំពត ចំនួនប្រមាណ ៣៥តោន ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ ប្រភព៖ BTV News
អភិបាលខេត្តបាត់ដំបង បានស្នើដល់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ជួយផ្សព្វផ្សាយឱ្យវិនិយោគិនអូស្រា្តលី មកកែឆ្នៃផ្លែ-ឈើ និងផលិតផលកសិកម្ម ដើម្បីជួយរកទីផ្សារជូនប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ធនាគារពិភពលោក បានអនុម័តថវិកាប្រមាណ ១១៣លានដុល្លារ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាព ឱ្យមានគុណភាពនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងបរិស្ថាន សហការជាមួយមន្ទីរអប់រំខេត្តព្រះសីហនុ បានជំរុញឱ្យវិទ្យាល័យ និងអនុវិទ្យាល័យ អនុវត្តគម្រោងកែច្នៃសំរាមទៅជាជីកំប៉ុស្ត និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងប្រៃសណីយ៍ នឹងបញ្ចុះតម្លៃឱសថព្យាបាលជំងីកូវីដ១៩ Molnupiravir ពីតម្លៃ ៥៥ដុល្លារ មកនៅត្រឹម ៥០ដុល្លារ ខណៈក្រសួងចាត់វិធានការចំពោះអ្នកចែកចាយលើសតម្លៃកំណត់។ ប្រភព៖ ភ្នំពេញបុស្ដិ៍