• By admin
  • Thursday March 24th, 2022

MORNING NEWS BRIEF [March 24, 2022]

MORNING NEWS BRIEF [March 24, 2022]

MORNING NEWS BRIEF [March 24, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតពិសេសអាស៊ាន បានអំពាវនាវឱ្យភាគី​ពាក់ព័ន្ធមីយ៉ាន់ម៉ា កាត់បន្ថយការប្រើប្រាស់កម្លាំងទ័ព ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការលើកទីមួយ។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងប៉ាគីស្ថាន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍  
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបទល្មើសនេសាទខុសច្បាប់ ឱ្យបានដាច់ខាត។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ក្រោមជាតិពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធ និងធ្វើសវនកម្មចំណាយថ្នាក់ក្រោមជាតិ ដើម្បីធានាស្ថិរភាពថវិកាជាតិ។ ប្រភព៖ ខ្មែរថាមស៍
  2. សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលការស្នើសុំរបស់លោក កឹម សុខា លើការធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Global Solutions Summit។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. គ.ជ.ប សម្រេចលុបចោលបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន ក្រោយពីការរកឃើញថាបេក្ខជន ចំនួន ០៤នាក់ មិនបានបំពេញតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតត្រឹមត្រូវ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ 
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម ពិភាក្សាការងារជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដើម្បីគាំទ្រដល់សមិទ្ធ-ផលអាទិភាពសេដ្ឋកិច្ច ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា ទទួលបានទុនប្រមាណ ៧ពាន់លានដុល្លារ ពីការវិនិយោគផ្ទាល់បរទេសក្នុងវិស័យកាត់ដេរ និងរួមចំណែកចំនួន ១១% ដល់ផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ។ ប្រភព៖ AMS News
  3. សម្តេចតេជោ មានប្រសាសន៍ថា វិស័យកសិកម្មចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. កម្ពុជា និងឆេក បានពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហ-ប្រតិបត្តិការបន្ថែមលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាព។ ប្រភព៖ ខ្មែរថាមស៍
  2. កូរ៉េខាងត្បូង នឹងផ្តល់ជំនួយជាថវិកាសម្រាប់ការសាងសង់ស្ពានខ្សែកាប មិត្តភាពកម្ពុជា និងកូរ៉េខាងត្បូង ដើម្បីតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្រ និងសម្រួលការធ្វើដំណើររបស់ប្រជាជន។ ប្រភព៖ AMS News
  3. កម្ពុជា គ្រោងបង្កើតនិមិត្តសញ្ញាគុណភាពផលិតផលលើកដំបូងក្រោមការគាំទ្រពីសហភាពអឺរ៉ុប ក្រោមគម្រោង UNIDO-CAPFish ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផលកម្ពុជា។ ប្រភព៖ AMS News