By admin
Monday March 28th, 2022
MORNING NEWS BRIEF [March 28, 2022]
MORNING NEWS BRIEF [March 28, 2022]
MORNING NEWS BRIEF [March 28, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday March 28th, 2022
Monday March 28th, 2022
ព័ត៌មានសំខាន់ៗ
សមាជិកព្រឹទ្ធសភាអាមេរិក ៣នាក់ គាំទ្រចំពោះចំណាត់ការជំរុញដំណោះស្រាយរបស់គណៈកម្មធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា ដើម្បីរម្លឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្រ្តីការបរទេស បានផ្ដល់តម្លៃដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទន្លេមេគង្គឡានឆាង ជាពិសេសក្នុងអំឡុងនៃវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាអំពី Eurocodes ដើម្បីជួយសម្រួលដល់សុខដុមនីយកម្មនៃទីផ្សារសេវាកម្ម ក្នុងវិស័យសំណង់ ដោយលុបបំបាត់ឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
នាជំនួបកាលពីថ្ងៃទី២៤ ខែមីនា រវាងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូតថ្មីរបស់ប៉ាគីស្ថាន ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិកាក្នុងមួយកម្រិតទៀត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
តុលាការបារាំង បានចេញដីចាប់ខ្លួនយោធាជាន់ខ្ពស់របស់កម្ពុជា ចំពោះការចូលរួមរៀបចំគម្រោងគប់គ្រាប់បែកលើក្រុមបាតុករនៅជិតរដ្ឋសភាចាស់ កាលពិ២៥ឆ្នាំមុន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
គណបក្សប្រជាន បានព្រមានទៅ លោក កឹម សុខា កុំឱ្យឆ្លង «បន្ទាត់ក្រហម» បន្ទាប់ពីលោកបានធ្វើសកម្មភាពនយោបាយក្នុងដំណើរទស្សនកិច្ចជួបអ្នកគាំទ្រនៅទូទាំងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជាស្ថិតក្នុងចំណោមប្រទេសអាស៊ាន ដែលកំពុងសម្លឹងមើលរូបិយប័ណ្ណឌីជីថលរបស់ធានាគារកណ្ដាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ និងលើកទឹកចិត្តដល់អ្នកចាប់ផ្ដើមអាជីវកម្មថ្មី។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជារកចំណូលបានចំនួន ៦១១លានដុល្លារ ពីការនាំចេញកៅស៊ូនិងឈើកៅស៊ូ ក្នុងនោះកៅស៊ូមានចំនួន ៣៦៦.៣០០ តោន និងឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគូប ក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម អំពាវនាវឱ្យអ្នកក្នុងវិស័យផលិតកម្មមៀនប៉ៃលិន ដែលមានបំណងនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិន ឱ្យរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
រាជរដ្ឋាភិបាល ជូនដំណឹង ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
បារាំង និងជប៉ុនបានប្រកាសផ្តល់ជំនួយដល់ការអភិរក្ស និងអភិរឌ្ឍប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ សម្រាប់ពេល១០ឆ្នាំបន្ថែមទៀត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានស.ស.យ.ក បង្ហាញការមិនពេញចិត្តចំពោះខ្មែរចំនួនដែលខ្លាំងបានតែជាមួយខ្មែរគ្នាឯង និងជំរុញការពង្រឹងសមត្ថភាព ដើមបង្ហាញភាពខ្លាំងរបស់ខ្មែរក្នុងការចរចាទ្វេភាគី ឬពហុភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍