• By admin
  • Wednesday May 4th, 2022

MORNING NEWS BRIEF [May 04, 2022]

MORNING NEWS BRIEF [May 04, 2022]

MORNING NEWS BRIEF [May 04, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងសេដ្ឋកិច្ច បានលើកឡើងថាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះពី ៥,៦% មកត្រឹម ៥,៤% ដោយសារជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យជ្រើសរើសកងទ័ពជាង ៣០០នាក់ ដើម្បីបំពេញបន្ថែមខាងវិស័យការពារអាកាសចរណ៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្រ្តីការបរទេស បានលើកឡើងថា “ផ្ទះបាយអង្គរ” ដែលដាក់សម្ពោធជាផ្លូវការនឹងដើរតួនាទីសំខាន់ក្នុងវិស័យការទូតម្ហូបអាហារ និងធានាឱ្យបានថាម្ហូបខ្មែរទទួលបានការទទួលស្គាល់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ក្រសួងយុត្តិធម៌ បានណែនាំឱ្យគណបក្សភ្លើងទៀន ដោះស្រាយតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការពួកគេទាមទារឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែងសកម្មជនគណបក្សរបស់ខ្លួន។ ប្រភព៖ AMS News 
  2. ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំងឯកឧត្តម លាង សួគ៌ ជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសសមាជិកដែលបានទទួលមរណភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងទុកថាការបោះឆ្នោតជ្រើស-រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅដោយអហិង្សា និងដំណើរការប្រកបដោយប្រជាធិបតេយ្យ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងចំនួន០៣ ក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរ ដែលមានទុនវិនិយោគប្រមាណ ១៨លានដុល្លារ និងបង្កើតការងារចំនួន ២ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ ដែលមានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ។ ប្រភព៖ Fresh News
  3. ការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ នឹងជួយកម្ពុជាទទួលបានភាពវិជ្ជមានក្នុងការលើកស្ទួយលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. អាមេរិក បានបញ្ជាក់ការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយការផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ទទួលស្គាល់ពីបញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាលលើវិស័យនេះដោយលើកទឹកចិត្តឱ្យបន្តកសាងសមត្ថភាពរបស់ពួកគេ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងរ៉ែ និង JICA បានចុះហត្ថលេខាលើកំណត់ហេតុអនុវត្តន៍គម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍